រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្ដេចក្រឡាហោម ស ខេង ថ្លែងថា មន្ត្រីនគរបាល បម្រើប្រជាជន ជាកូនចៅប្រជាជន មិនមែនជាចៅហ្វាយនាយប្រជននោះទេ

(​រដ្ឋបាលខេត្តកំពង់ធំ​)​សម្តេចក្រឡាហោម​ ​​ ​ខេង​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ​ថ្លែងថា​ ​ក្មួយដែលជាសិក្ខាកាមបន្ទាប់បញ្ចប់វគ្គបណ្តុះបណ្តាលនេះ​ ​បានហាត់ពត់លត់ដំកសាងខ្លួនរបស់យើង​ ​ឲ្យក្លាយជាមន្ត្រីនគរបាលដ៏ល្អម្នាក់​ ​ខិតខំបម្រើការងារតាមជំនាញរបស់ខ្លួន​ ​សម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន​ ​ជាបេសកម្មបម្រើជាតិ​ ​មាតុភូមិ​ ​បម្រើប្រជាពលរដ្ឋ​ ​ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ​ ​មន្ត្រីនគរបាលជារបស់ប្រជាជន​ ​ជាកូនចៅប្រជាពលរដ្ឋ​ ​មិនមែនជាចៅហ្វាយនាយប្រជននោះទេ​ ​ត្រូវតែស្តាប់មតិយោបល់​ ​និងចាត់ទុកប្រជាជនជាកញ្ចក់ឆ្លុះ​ ​ជាពិសេសត្រូវផ្តល់ទំនុកចិត្ត​ ​និងធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​សម្តេចក្រឡាហោម​ ​​ ​ខេងថ្លែងក្នុងពិធីអញ្ជើញជួបសំណេះសំណាល​ ​និងសួរសុខទុក្ខ​ ​សិស្សនាយនគរបាល​ ​សិស្សនាយកនគរបាលរង​ ​វគ្គបណ្តុះបណ្តាល​ម្រិ​បឋមវិជ្ជាជីវៈនគរបាលជំនាន់ទី​ ​លើកទី​ ​នៅសាលានគរបាលជាតិភូមិភាគ​ ​ខេត្តសៀមរាប​ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រត​: ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​

ជាមួយគ្នានោះដែរ​ ​សម្ដេចក្រឡាហោម​ ​​ ​ខេង​ ​បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមក្នុងសង្គម​ ​និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ​ ​ពិសេសបទល្មើសគ្រឿងញៀន​ ​ព្រមទាំងលើកយកពាក្យស្លោក​ ​កុំ​ ​រាយការណ៍​ ​រួមមាន​ ​កុំពាក់ព័ន្ធ​ ​កុំអន្តរាគមន៍​ ​កុំលើកលែង​ ​និងរាយការណ៍​ ​ត្រូវរាយការណ៍​ ​ផ្តល់ព័ត៌មាន​ ​ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ​ ​ចែកចាយ​ ​ប្រើប្រាស់​ ​ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច

សម្តេចក្រឡាហោមបញ្ជាក់ទៀតថា​ ​សព្វថ្ងៃនេះ​ ​បញ្ហាគ្រឿងញៀន​ ​ទោះបីយើង​ង្រ្កា​ខ្លាំងក្លាយ៉ាងណាក៏ដោយ​ ​គ្រឿងញៀននៅតែជាបទល្មើសដ៏សកកម្ម​ ​រីករាលដានដល់តាមទីជនបទ​ ​ចំណុចនេះយើងមិនត្រូវមើលស្រាលនោះទេ​ ​ដូច្នេះ​ ​សូមកងកម្លាំងមានសមត្ថកិច្ចទាំងអស់​ ​ត្រូវអនុវត្តច្បាប់ចំពោះ​ក្រិដ្ឌ​ជនគ្រឿងញៀនឲ្យបានម៉ឺងម៉ាត់​ ​ដើម្បីរក្សាស្ថិរភាពសង្គម​ ​និងសុវត្ថិភាពសង្គម​ ​

Related Post