រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាព​ទឹកតាម​ដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបហានិភ័យ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន​ ​ដែលកំពុងហក់ឡើងខ្លាំង​ ​ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកកំពង់ស្វាយ​ ​និងក្រុងស្ទឹងសែន​ ​ដើម្បីត្រៀមលក្ខណៈជួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបហា​និ​ភ័យ​ ឱ្យ​បានទាន់ពេលវេលា​ ​

នៅក្នុងឱកាសនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងថា​ ​ថ្មីៗនេះទឹកនៅតាមដងស្ទឹងសែនគឺមានការហក់ឡើងខ្ពស់​ ​រហូតដល់មានការប្រកាសអាសន្ន​ ​ដែលបានធ្វើឲ្យប៉ះពាល់ផលដំណាំហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​និងផ្ទះសម្បែងមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ

ទន្ទឹមនឹងនោះឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមប្រុងប្រយ័ត្នខ្ពស់​ ​នៃការហក់ឡើងទឹកជំនន់នៅពេលនេះ​ ​ជាពិសេស​ ​ត្រូវមើលថែក្មេងៗឲ្យបានល្អ​ ​ដើម្បីចៀសផុតពីការលង់ទឹក​ ​ឆ្លងចរន្តអគ្គិសនី​ ​ក៏ដូចជាការការពារពីសត្វសិរពិសនានាខាំទិច​ ​ព្រមទាំងជំរុញឲ្យអាជ្ញាធរ​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត​ ​ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

Related Post