រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំក្រុមការងារចម្រុះ ចុះត្រួត​ពិនិត្យ​ស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ដែលរងការខូចខាតដោយ​ជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ស្របពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនមេ​ ​បានបង្កឲ្យមានជំនន់ទឹកភ្លៀង​ ​ដែលធ្វើឲ្យទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់រហូតដល់ការប្រកាសអាសន្ន​ ​បណ្ដាល​ឱ្យ​លិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ​ ​ទូទាំងខេត្តកំពង់ធំ​ ​ចំនួន​ ​​.​ហិចតា​ ​និងខូចខាតហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ផ្លូវ​ថ្ន​មួយចំនួន​ ​ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ​ ​និងផ្ទះសម្បែងនៅឡើយទេ​ ​ជាក់ស្តែងនៅព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំនេះ​ ​ឯកឧត្តម​ ​ទេសរដ្ឋមន្ត្រី​ ​គន់​ ​គីម​ ​អនុប្រធានទី​ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋប្រមាណ​ ​ហិចតា​ ​នៅសង្កាត់ព្រៃអូរគន្ធ​ ​ក្នុងក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

ទន្ទឹមនោះដែរ​ ​ឯកឧត្តម​ ​ទេសរដ្ឋមន្ត្រី​ ​គន់​ ​គីម​ ក៍​បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន​ ​ត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់​ ​ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹករបស់បងប្អូនប្រជាប្រជាពលរដ្ឋ​ ​ដើម្បីស្នើសុំពូជស្រូវ​ ​សម្រាប់បង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ​ ​ព្រមទាំងបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ​ ​ដែលរស់នៅតាមដងស្ទឹងសែន​ ​ក្នុងខេត្តកំពង់ធំ​ ​ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា​ ​ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង​ ​ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព​ ​គ្រាទឹកជំនន់បន្តហក់ឡើង​ ​ដល់ចំណុចប្រកាសអាសន្ននេះ

Related Post