រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រជុំណែនាំ និងផ្តល់អនុសាសន៍ដល់មន្ត្រីអ្នក​នាំពាក្យប្រចាំ មន្ទីរ អង្គភាព ក្រុង ស្រុក ក្នុងការអនុវត្តតួនាទីភារកិច្ច​បានល្អប្រសើរ​

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំណែនាំ​ ​និងផ្តល់អនុសាសន៍ដល់មន្ត្រីអ្នកនាំពាក្យប្រចាំ​ ​មន្ទីរ​ ​អង្គភាព​ ​ក្រុង​ ​ស្រុក​ ​ក្នុងការអនុវត្តតួនាទីភារកិច្ចបានល្អប្រសើរ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​មន្ត្រីអ្នកនាំពាក្យ​ ​មានសារៈសំខាន់ណាស់​ ​ក្នុងការតាមដានព័ត៌មាន​ ​នៅលើបណ្តាញសង្គម​ ​ក៏ដូចជាតាមតេឡេក្រាមជាដើម​ ​ដើម្បីយើងទទួលបានគ្រប់ព័ត៌មាន​ ​ទាំងព័ត៌មានអភិវឌ្ឍន៍​ ​ព័ត៌មានរិះគន់​ ​និងព័ត៌មានក្លែងក្លាយ​ ​ដើម្បីឆ្លើយតប​ម្លេ​តែមួយ​ ​ខ្លឹមសារតែមួយ​ ​ការសរសេរខ្លឹមសារខ្លី​ ​ខ្លឹម​ ​និងចំគោលដៅចំណុចរសើបនៃបញ្ហា​ ​យកព័ត៌មានពិត​ ​បន្សាបព័ត៌មានក្លែងក្លាយ​ ​ហើយអ្នកដែលមិនដឹង​ ​និងមិនមែនជាតួនាទី​ ​សូមកុំឆ្លើយ​ ​ជៀសវាងការឆ្លើយខុស​ ​​ ​លើសពីនេះទៀត​ ​មន្ត្រីអ្នកនាំពាក្យ​ ​ត្រូវនាំពា​ក្យ​ពីថ្នាក់ដឹកនាំ​ ​ជូនទៅប្រជាពលរដ្ឋ​ ​និងនាំពា​ក្យ​ពីប្រជាពលរដ្ឋ​ ​មកថ្នាក់ដឹកនាំវិញ​ ​ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបានទទួលព័ត៌មានពិត

Related Post