រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយជាស្បៀងបន្ទាន់ ជូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពនៅក្នុងរដូវវស្សា ចំនួន ៨៧១គ្រួសារ នៅឃុំផាត់សណ្ដាយ

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាំយកស្បៀងបន្ទាន់របស់សម្ដេច​តេជោ ​ចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពនៅក្នុងរដូវវស្សា​ ​ចំនួន​ ​គ្រួសារ​ ​នៅឃុំផាត់សណ្តា​ ​ដែលជាឃុំមួយស្ថិតនៅលើផ្ទៃទឹកនៃបឹងទន្លេសាប​ ​ក្នុងស្រុកកំពង់ស្វាយ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែតុលា​ ​ឆ្នាំ

លោក​ ​អ៊ុត​ ​វណ្ណរ៉ាអភិបាលស្រុកកំពង់ស្វាយ​ ​បានឡើងធ្វើរបាយការណ៍សង្ខេប​ ​អំពីស្ថានភាពភូមិសាស្ត្រនៅទីនោះ​ ​រួចមក​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​លើកឡើង​ ​ប្រជាពលរដ្ឋដែលជាប្រជានេសាទនៅទីនេះ​ ​ពឹងផ្អែកទៅលើធនធានជលផល​ ​នៅក្នុងរដូវវស្សាដែលទឹកទន្លេមានការហក់ឡើងខ្លាំងនេះ​ ​ធ្វើ​ឱ្យ​ការរកចំណូលប្រចាំថ្ងៃរបស់បងប្អូន​ ​មានការថយចុះ​ ​​ ​អំណោយដែលត្រូវចែកជូននៅពេលនេះ​ ​គឺជាអំណោយរបស់សម្តេច​តេជោ ​ដែលយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ​ ​គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង​ ​និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ​ ​និងបានជួយសម្រួលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានបន្តទៀតថា​ ​ក្រៅពីការផ្ដល់ស្បៀងបន្ទាន់នេះ​ ​សម្ដេច​តេជោ​ក៏បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ ​កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺ​កូ​វី​-​​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់​ ​ជូនគ្រួសារក្រីក្រ​ ​និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ​កូ​វី​-​​ ​ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ​ ​ដែលទទួលរងផលប៉ះពាល់នៃជំងឺ​កូ​វី​-​

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាព​ឱ្យ​បានល្អ​ ​និងចូលរួមចាក់ថ្នាំការពារជំងឺ​កូ​វី​ ​ទាំងអស់គ្នាបន្តទៀត​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិ​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

គួរបញ្ជាក់ថា​ ​ប្រជារដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងគ្រួសារទទួលបាន​ ​អង្ករ​ ​មី​ ​ទឹកត្រី​ ​ទឹកស៊ី​អុី​​ ​ត្រីខ​ ​និងទឹកបរិសុទ្ធ


Related Post