រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ចំនួន ១៨៨៩គ្រួសារ ទទួលអំណោយស្បៀងបន្ទាន់របស់សម្តេចតេជោ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ​សម្តេច​តេជោ ​ចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ ​និងមានជីវភាពខ្វះខាត​ ​ចំនួន​ ​គ្រួសារ​ ​មកពីសង្កាត់ទាំង​ ​ក្នុងស្ទឹងសែន​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

នៅក្នុងឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ដោយមានការយកចិត្តទុកដាក់​ ​និងគិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បានផ្តល់នូវស្បៀងបន្ទាន់​ ​តាមរយៈរដ្ឋបាលខេត្តកំពង់ធំ​ ​បន្តយកមកចែកជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស​ ​ទាន់ពេលវេលា​ ​និងចំគោលដៅ​ ​ដោយមិនទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់​ ​អត់ឃ្លានដោយមិនមានអាជ្ញាធរបានដឹងនោះទេ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំកន្លងមក​ ​ជំងឺ​កូ​វី​-​​ ​បានធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា​ ​បានធ្លាក់ចុះ​ ​ហើយសម្តេច​តេជោ ​បានផ្តល់ជាគោលនយោបាយកម្មវិធីសាច់ប្រាក់​ ​សម្រាប់ជួយប្រជាពលរដ្ឋ​ ​ងាយរងគ្រោះដោយសារជំងឺ​កូ​វី​ ​​ ​និងមានជីវភាពខ្វះខាត​ ​ប្រភេទ​ ​ក្រ​ ​ក្រ​ ​ទៅតាមទំហំគ្រួសារ​ ​បើកលុយតាមរយៈភ្នាក់ងារវី​ ​ដែលជាថវិការបស់ប្រមុខរដ្ឋាភិបាល

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អំពាវនាវដល់បងប្អូនទាំងអស់​ ​ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត​ ​ធ្លាប់ចុះឈ្មោះនៅខេត្តឆ្ងាយ​ ​ចង់ផ្លាស់ទីកន្លែងបោះឆ្នោតជិតផ្ទះ​ ​សូមទៅជួបគណៈ​ម្មា​រៀបចំការបោះឆ្នោតនៅតាមបណ្តាឃុំសង្កាត់​ ​ដើម្បីយើងមានឱកាសបោះឆ្នោតជាតិ​ ​បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាចថែរក្សាសន្តិភាព​ ​ស្ថេរភាពនយោបាយ​ ​និងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន​ ​មានសុខភាពល្អ​ ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសយើងបន្តទៀត​ ​និងសូមអញ្ជើញចូលរួមចាក់វ៉ា​ក់​ការពារជំងឺ​កូ​វី​ ​ឲ្យបានគ្រប់គ្នា​ ​ដើម្បីខ្លួនយើង​ ​ក្រុមគ្រួសារយើង​ ​និងសង្គមជាតិយើង

Related Post