រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន ៩៩៥គ្រួសារ ទទួលអំណោយរបស់សម្តេចតេជោ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​តំណាងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​ ​អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសម្តេច​តេជោ ​ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន​ ​គ្រួសារ​ ​មកពីឃុំចំនួន​ ​​ ​នៃស្រុកប្រាសាទបាល័ង្ក ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​ថ្លែងថា​ ​ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ​និងប្រជាពលរដ្ឋខេត្តកំពង់ធំ​ ​សូមគោរពថ្លែងអំណរគុណសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែលផ្តល់នូវ​ស្បេ​បន្ទាន់នាពេលនេះ​ ​ព្រមទាំងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​និងសម្តេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែនតែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា​ ​និងនៅគ្រប់ទីកន្លែង​ ​ដោយមិនទុក​ឱ្យ​បងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលរងខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមរក្សាសុខភាព​ឱ្យ​បានល្អ​ ​ការពារខ្លួន​ ​និងការពារក្មេងៗ​ ​កុំឲ្យលេងទឹក​ ​ដើម្បីជៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់​ ​សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា​ ​លើសពីនេះទៀតថា​ ​សូមមេត្តាយកចិត្តទុកដាក់​ ​និងចូលរួមចាក់ថ្នាំការពារជំងឺ​កូ​វី​ ​ទាំងអស់គ្នាបន្តទៀត​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិ​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

សូមបញ្ជាក់ផងដែរថា​ ​គ្រួសារ​​​ដែលបានទទួលស្បៀងបន្ទាន់​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​​ ​គីឡូក្រាម​ ​ទឹកសុទ្ធ​ ​កេះ​ ​មី​ ​កេះ​ ​ត្រីខ​ ​យួរ​ ​ទឹកត្រី​ ​យួរ​ ​និងទឹកស៊ីអ៊ីវ​ ​យួរ​ ​

Related Post