រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ស្បៀងបន្ទាន់ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងប្រជាពលរដ្ឋ​ ​បានថ្លែងអំណរគុណដល់សម្តេច​តេជោ ​ហ៊ុន​ ​សែនដែលបានផ្តល់ស្បៀងបន្ទាន់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ​ ​ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ ​ក៏ដូចជាប៉ះពាល់ដំណាំស្រូវ​ ​និងលំនៅ​ដ្ឋា​របស់បងប្អូនប្រជាពលរដ្ឋ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

លោក​ ​ហាក់​ ​ម៉ុងហួតអភិបាលស្រុកតាំងគោក​ ​បានឡើងធ្វើរបាយការណ៍​ ​ដោយមានការយកចិត្តទុកដាក់​ ​និងគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុនរ៉ានី​ ​ហ៊ុន​ ​សែន​ ​បានផ្ដល់ស្បៀង​ ​ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់​ ​និងមានជីវភាពខ្វះខាត​ ​ចំនួនគ្រួសារ​ ​អញ្ជើញមកពីឃុំ​ ​ក្នុងស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​ ​

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំ​ ​បានធ្វើឲ្យប៉ះពាល់ទាំងក្រុងស្រុក​ ​មានការលិចដំណាំស្រូវ​ ​ភ្លេចផ្ទះសម្បែងតម្រូវឲ្យគាត់ចេញពីផ្ទះ​ ​ជម្លៀសទៅរកទីទួលសុវត្ថិភាព​ ​ទៅផ្ទះបងប្អូន​ ​ដែលមានសុវត្ថិភាព​ ​ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់​ ​ដែលបានយកចិត្តទុកដាក់ជាមួយនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ​ ​ដែលរងគ្រោះដោយទឹកជំនន់​ ​អាជ្ញាធរមូលដ្ឋាន​ ​បានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីហា​និ​ភ័យនៃទឹកជំនន់​ ​និងបានដាក់កម្លាំងប្រចាំការនៅកន្លែងណាដែលមានទឹកហូរដាច់ផ្លូវ​ ​ទឹកហូរខ្លាំង​ ​ជួយសម្រួលចរាចរណ៍​ឱ្យ​មានសុវត្ថិភាព​ ​ក្រុមការងារភូមិ​/​ឃុំក៏បានធ្វើរបាយការណ៍​ ​មករដ្ឋបាលខេត្ត​ ​ពីបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា​ ​ដើម្បីស្នើសុំផ្តល់ស្បៀងបន្ទាន់បម្រុងរបស់រាជរដ្ឋាភិបាល​ ​ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់​ ​និងគ្រួសារ​​​ដែលមានជីវភាពខ្វះខាតឲ្យចំគោលដៅ​ ឱ្យ​បានទាន់ពេលវេលា

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ចូលរួមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺ​កូ​វី​-​​ ឱ្យ​បានគ្រប់គ្នានៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋានរបស់បងប្អូន​ ​សូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋគ្រប់រូប​ ​ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត​ ​ចុះឈ្មោះបោះឆ្នោត​ ​និងអ្នកប្ដូរទីកន្លែងបោះឆ្នោត​ ​សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់​ ​ចាប់ពីថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​រហូតដល់ថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស

សូមបញ្ជាក់ថា​ ​ប្រជារដ្ឋចំនួនគ្រួសារ​​​ដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករបេ​ ​មីកេស​ ​ទឹកត្រីយួរ​ ​ទឹកស៊ី​អ៊ី​យួរ​ ​ត្រីខយួរ​ ​ទឹកបរិសុទ្ធកេសផងដែរ

Related Post