រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ស្រុកកំពង់ស្វាយ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ ​អាណត្តិទី​ ​ឆ្នាំ​ ​នៅស្រុកកំពង់ស្វាយ​ ​ក្នុងគោលបំណងលើកឡើងនូវមតិយោបល់សំណើ​ ​សំណូមពរ​ ​និងអនុសាសន៍នានា​ ​សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន​ ​នៃខេត្តកំពង់ធំនេះឲ្យបានផុលផុស​ ​ជាពិសេសពង្រឹងយន្តការ​ ​បង្កើនប្រសិទ្ធភាព​ ​តម្លាភាព​ ​និងគណនេយ្យភាព​ ​ជាមួយប្រជាពលរដ្ឋ​ ​ធ្វើយ៉ាងណាឲ្យការផ្តល់សេវាសាធារណៈ​ ​ពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង​ ​រដ្ឋបាលស្រុក​ ​និងរដ្ឋបាលឃុំសង្កាត់​ ​ឲ្យបានកាន់តែល្អប្រសើរឡើង

នៅចំពោះអង្គពិធី​ ​ឯកឧត្តម​ ​ឈុន​ ​​ន់និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា​ ​វេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់នាថ្ងៃនេះ​ ​ដែលយើងមានឱកាសជួបគ្នា​ ​អង្គុយទល់មុខគ្នា​ ​រវាងប្រជាពលរដ្ឋជាមួយថ្នាក់ដឹកនាំ​ ​ខេត្ត​ ​ស្រុក​ ​ឃុំ​ ​មន្ទីរអង្គភាព​ ​តំណាងអង្គការសង្គមស៊ីវិល​ ​និង​វិ​ស័​ឯកជន​ ​ក្នុងការដោះស្រាយសំណើ​ ​សំណូមពរ​ ​សេវាចាំបាច់​ ​សេវាតម្រូវការ​ ​និងការដោះស្រាយបញ្ហាប្រឈមនានា​ ​ដែលជាយន្តការមួយបន្ថែមទៀត​ ​ជាកញ្ចក់ឆ្លុះបញ្ចាំងក្នុងការអនុវត្តកម្មវិធីនយោបាយផ្សេងៗរបស់រដ្ឋាភិបាល​ ​ក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ​ ​កាត់បន្ថយភាពក្រីក្រ​ ​លើសពីនេះទៀត​ ​ឯកឧត្តម​ ​ចង់បានការផ្តល់ព័ត៌មានបន្ថែមទៀតពីប្រជាពលរដ្ឋ​ ​អំពីបញ្ហាដែលបានជួបប្រទះ​ ​ដើម្បីថ្នាក់ដឹកនាំ​ ​ធ្វើការឆ្លើយតប​ ​បកស្រាយ​ ​ជូនប្រជាពលរដ្ឋឲ្យកាន់តែមានការជឿទុកចិត្តបន្ថែមទៀត

ឯកឧត្តម​ ​ឈុន​ ​​ន់និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្តថា​ ​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ​ត្រូវពន្យល់ប្រជាពលរដ្ឋរបស់យើង​ ​ឲ្យយល់អំពីភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន​ ​ភាពរាំងស្ទះដោយសារជំងឺ​កូ​វី​ ​​ ​ត្រូវយកថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេស​ ​មកទិញវ៉ាក់សាំងការពារជំងឺ​កូ​វី​ ​​ ​ផ្តល់កម្មវិធីសាច់ប្រាក់ជួយជីវភាពប្រជាពលរដ្ឋទៅតាមទំហំគ្រួសារ​ ​ដែលមានជីវភាពខ្វះខាត​ ​គ្រួសារក្រ​ ​ក្រ​ ​ដែលត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់​ ​ក្រៅពីនេះ​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានខិតខំប្រឹងប្រែងណាស់​ ​មិនព្រងើយកន្តើយនោះទេ​ ​ក្នុងការជួយអាយុជីវិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ ​ខូចខាតដំណាំស្រូវ​ ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ​ ​ដើម្បីលើក​ម្ពស់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំយើងឲ្យកាន់តែប្រសើរឡើង

Related Post