រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើរ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត​ ​អាណត្តិទី​៣ ​នៅស្រុកស្ទោង​ ​ក្នុងគោលបំណង​ ​ដើម្បីទទួលយកសំណើ​ ​សំណូមពរ​ ​និងដោះស្រាយបញ្ហាប្រឈមនានា​ ​ដែលអ្នកចូលរួមទាំងអស់​ ​ឡើងមានយោបល់​ ​សរសេរដាក់ក្នុងប្រអប់សំបុត្រ​ ​សួរផ្ទាល់មាត់​ ​លើបញ្ហាដែលពួកគាត់កំពុងជួបការលំបាក​ ​និងពង្រឹងយន្តការ​ ​បង្កើនប្រសិទ្ធភាព​ ​តម្លាភាព​ ​គណនេយ្យភាព​ ​ជាមួយប្រជាពលរដ្ឋ​ ​ព្រមទាំងលើក​ម្ពស់​គោលការ​ន៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​ ​នៅថ្នាក់ក្រោមជាតិ​ ​

ឯកឧត្តម​ ​ឈុន​ ​​ន់ ថ្លែងថា​ ​អង្គវេទិកានេះ​ ​បានបង្ហាញនូវតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា​ ​និងគណៈអភិបាលព្រមទាំងសមិទ្ធិផលសំខាន់​ ​ដែលរដ្ឋបាលខេត្តបានអនុវត្តក្នុងបណ្តាឆ្នាំកន្លងមក​ ​ជាមួយនិងម្ចាស់ឆ្នោត​ ​ជាពិសេសប្រជាពលរដ្ឋនៅតាមក្រុងស្រុក​ ​និងឃុំសង្កាត់​ ​ឯកឧត្តម​ ​ប្រធាន​ ​បន្តទៀតថា​ ​សូមអ្នកចូលរួមទាំងអស់​ ​លើកសំណួរ​ ​សំណើ​ ​និងសំណូមពរ​ ​ឲ្យចំគោលដៅ​ ​ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ​ ​និងអ្នកពាក់ព័ន្ធ​ ​ឆ្លើយបំភ្លឺ​ ​ជូនបងប្អូនប្រជាពលរដ្ឋ​ ​ចំពោះសំណួរ​ ​និងសំណូមពរដែលនៅសល់​ ​ក្រុមប្រឹក្សា​ ​នឹងយកទៅពិភាក្សាដោះស្រាយជាមួយជំនាញពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្តទៀត

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​នៅក្នុងវេទិកានេះ​ ​យើងបានដោះស្រាយអ្វីដែលជាតម្រូវការរបស់បងប្អូន​ ​ជាពិសេសត្រូវគិតអំពីលទ្ធភាពនៃបញ្ហា​ ​ក្នុងនោះបញ្ហាគ្រោះទឹកជំនន់​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានចំណាយថវិកាជាតិអស់ជាច្រើន​ ​ក្នុងការទិញស្បៀង​ ​និង​ម្ភារៈ ​សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់​ ​លិចផ្ទះសម្បែង​ ​ម្យ៉ាងវិញទៀត​ ​ត្រូវស្តារឡើងវិញ​ ​ការខូចខាតហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​និងបានផ្តល់ពូជស្រូវស្រាល​ ​ចែកជូនបងប្អូនប្រជាពលរដ្ឋ​ ​សម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​កន្លងមកនៅកំឡុងពេលជំងឺ​កូ​វី​ ​សម្តេច​តេជោ ​បានទិញវ៉ាក់សាំង​ ​ចាក់ជូនបងប្អូនដោយមិនគិតលុយ​ ​និងបានផ្តល់កម្មវិធីសាច់ប្រាក់សម្រាប់ជួយឧបត្ថម្ភទៅតាមទំហំនៃគ្រួសារណាមានជីវភាពខ្វះខាត​ ​គ្រួសារក្រ​ ​ក្រ​ ​ជារៀងរាល់ខែ​ ​បើកប្រាក់តាមរយៈភ្នាក់ងារវី​ ​ដែលធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសមានភាពយឺតយ៉ាវ​ ​ដូច្នេះ​ ​សូមពុកម៉ែបងប្អូនជ្រាប​ ​អំពីបញ្ហាទាំងអស់នេះ

Related Post