រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១


(​រដ្ឋបាល​ខេត្ក​កំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​បើកកិច្ចប្រជុំសាមញ្ញលើកទី​ ​អាណត្តិទី​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​ដៀប​ ​ពីរីសមាជិកក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួម​ ​ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ ​គណៈអភិបាលខេត្ត​ ​លោកនាយក​ ​នាយករងរដ្ឋបាលសាលាខេត្ត​ ​នាយក​-​នាយករងទីចាត់ការសាលាខេត្ត​ ​ប្រធាន​-​អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ​និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ​ ​ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត​ ​ដែលមានរបៀបវារៈចំនួន​ ​​ ​រួមមាន
​. ​ពិនិត្យ​ ​និងអនុម័ត​ ​កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី​ ​របស់ក្រុមប្រឹក្សាខេត្ត
​. ​ពិនិត្យ​ ​និងអនុម័ត​ ​របាយការណ៍ប្រចាំខែធ្នូ​ ​ឆ្នាំ​ ​របស់រដ្ឋបាលខេត្ត
​. ​បញ្ហាផ្សេងៗ

របៀបវារៈទាំងខាងលើនេះ​ ​ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ​ ​និងពិភាក្សារួមគ្នារួចមក​ ​ដោយអនុម័តយល់ព្រម​ ​ពីប្រធាន​ ​និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម​ ​

ជាមួយគ្នានោះដែរឯកឧត្តម​ ​ដៀប​ ​ពីរីមានប្រសាសន៍ថា​ ​កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ចំពោះការតាក់តែងនូវឯកសារក្នុងកិច្ចប្រជុំ​ ​ជាពិសេសធ្វើឡើងសម្រាប់ស្វែងរកនូវចំ​នុ​ខ្វះខាតដោយ​ ​សមាជិកដែលចូលរួមទាំងអស់លើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលំអ​ឱ្យ​កាន់តែល្អប្រសើរឡើង​ ​សម្រាប់ទុកជាឯកសារដ៏ល្អ​ ​ទាំងអក្ខរាវិរុទ្ធ​ ​ឃ្លោងឃ្លា​ ​និងខ្លឹមសារ​ ​ពោរពេញដោយអត្ថន័យ​ ​ស្របទៅនឹងឯកសារគំរូច្បាប់ដើម

ទន្ទឹមនឹងនោះឯកឧត្តម ងួន រតនៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ ជាពិសេសឯកឧត្តម លោកជំទាវក្នុងជួរសមាជិកក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញឲ្យការងាររដ្ឋបាលខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ បន្ថែមលើសពីនេះឯកឧត្តម ងួន រតនៈ បានជំរុញដល់មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យការរៀបចំយន្តការសណ្តាប់ធ្នាប់សាធារណៈឲ្យមានសោភ័ណភាព គឺទីក្រុងគ្មានសម្រាក និងចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសម្រាប់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារនីមួយៗ ត្រូវមានរៀបរៀបរយ និងសម្រួលដល់ពួកគាត់ឲ្យមានទីកន្លែងលក់ត្រឹមត្រូវ ជៀសវាងការកក់ស្ទះក្នុងការធ្វើដំណើរ។

Related Post