រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះ១ខ្នងទី១០២ និងចែកអំណោយជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​): ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញប្រគល់ផ្ទះខ្នង​ ​ផ្ទះទី​ ​មានទំហំ​ ​ម៉ែត្រ​ x ​ម៉ែត្រ​ ​ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រឈ្មោះខៀវ​ ​សារ៉េតនិងចែកអំណោយមនុស្សធម៌​ ​ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន​ ​គ្រួសារ​ ​ស្ថិតនៅក្នុងភូមិព្រែកស្បូវ​ ​សង្កាត់អូរ​ន្ធូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម​ ​ងួន​ ​រតនៈមានប្រសាសន៍ថា​ ​ដោយមានការយកចិត្តទុកដាក់​ ​និងគិតគូរពីសម្ដេច​តេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី​ ​ហ៊ុន​ ​សែន​ ​សម្ដេចទាំងពីរតែងតែផ្ដល់​ម្ភារៈ ​និងគ្រឿងឧបភោគបរិភោគដល់គ្រួសារ​​​ដែលមានជីភាពខ្វះខាត​ ​ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ​ ​ឯកឧត្តមបន្ថែមទៀតថា​ ​ការសាងសង់ផ្ទះរបស់កាកបាទក្រហម​ ​គឺយើងសាងសង់ជូនចំពោះប្រជាពលរដ្ឋពុំមានជម្រកសមរម្យ​ ​ហើយក៏មិនបានទាំងអស់គ្នានោះដែរ​ ​គឺផ្ដល់ជូនទៅតាមលទ្ធភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​ហើយថវិកាទាំងអស់នេះគឺបានមកពីរៃអង្គាសគ្នា​ ​និងសប្បុរសជននានានៅក្នុងស្រុកនិងក្រៅស្រុក

ឯកឧត្តមក៏បានបន្តទៀតថា​ ​ថវិកាទទួលបានពីសប្បុរសជននានាមួយឆ្នាំម្ដង​ ​យកមកប្រើប្រាស់លើការងារមនុស្សធម៌ទាំងអស់នេះមានដូចជា​ ​សាងសងផ្ទះ​ ​ផ្ដល់ជាគ្រឿងឧបភោគបរិភោគ​ ​ចូលរួមការងារសង្គមផ្សេងៗមាន​(​ភ្លើងឆេះផ្ទះ​ ​គ្រោះទឹកជំនន់​ ​គ្រោះរាងស្ងួត​ ​ជូនគ្រួសារ​​​ដែលងាយរងគ្រោះ​ ​ចាស់ជរា​ ​ស្ត្រីមេម៉ាយជាដើម​)​សកម្មភាពការងារមនុស្សធម៌ជាសកម្មភាពមួយរស់រវើកដែលកើតចេញពី​ ​សាខាកាកបាទក្រហមខេត្តតែងតែធ្វើគ្រប់សកម្មភាពទាំងអស់​ ​ទីណាមានទុក្ខលំបាកទីនោះតែងតែមានសាខាកាកបាទក្រហមខេត្តចុះជួយជានិច្ច​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគឺ​ ​យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន​ ​ព្រោះរដូវនេះជារដូវរងា​ ​និងងាយឆ្លងជំងឺផ្ដាសាយផងដែរ​ ​សូម​ឱ្យ​អាជ្ញាធរមូលដ្ឋានជួយពិនិត្យនិងតាមដានពីការចុះឈ្មោះបញ្ជីបោះឆ្នោត​ ​ព្រមទាំងជួយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

គួរបញ្ជាក់ផងដែរថា​ ​សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនគ្រួសារ​ ​ក្នុងគ្រួសារទទួលបាន​÷ ​អង្ករបេ​ ​មីកេស​ ​ត្រីខយួរ​ ​ទឹកស៊ីអ៊ីវយួរ​ ​ទឹកត្រីយួរ​ ​និង​ឃី​កញ្ចប់ផងដែរ

Related Post