រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ខិតខំអភិវឌ្ឍ ជួសជុល និងកែលម្អសោភ័ណ្ឌ​ភាព​​ក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពទាក់ទាញជាងមុន ដើម្បី​ត្រៀមទទួលភ្ញៀវទេសចរមកចូលរួមក្នុងពិធីបុណ្យទន្លេនាពេលខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ខិតខំប្រឹងប្រែងរៀបចំកែលម្អសោ​័ណ្ឌ​ភាពតាមមន្ទីរអង្គភាពសាម៉ី​ ​និងលើកគម្រោងអភិវឌ្ឍ​ ​ជួសជុល​ ​និងកែលម្អសោ័ណ្ឌ​ភាពក្រុងស្ទឹង​សែន ​ឲ្យកាន់តែមានភាពទាក់ទាញជាងមុន​ ​ឲ្យរួចរាល់មុនពិធីបុណ្យទន្លេលើកទី​ ​ក្រោមប្រធានបទ​ “​ទន្លេរបស់យើង​ ​ដើម្បីបច្ចុប្បន្ន​ ​និងអនាគត​” ​ដែលប្រព្រឹត្តទៅនៅថ្ងៃទី​ ​ដល់ថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំខាងមុខនេះ

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងដំណើរការចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍ​ ​ជួសជុល​ ​និងកែលម្អសោ​័ណ្ឌ​ភាពក្នុងស្ទឹងសែន​ ​នារសៀលថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ដើម្បីលើក​ម្ពស់​សោ័ណ្ឌ​ភាពក្រុងស្ទឹងសែន​ ​អាជ្ញាធរខេត្ត​ ​បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការងារអភិវឌ្ឍ​ ​និងរៀបចំតុបតែងកែលំអសោភ័ណភាពក្រុងស្ទឹងសែនឲ្យកាន់តែមានភាពទាក់ទាញជាងមុន​ ​ក្នុងនោះ​ ​មានគម្រោងធំជាច្រើន​ ​មានដូចជា​ ​ការស្ថាបនាជួសជុលកែលម្អហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ក្នុងក្រុងស្ទឹងសែន​ ​ជួសជុល​ ​និងកែលម្អអ៊ុតកៅស៊ូថ្មី​ ​ត្រង់ចំណុចផ្លូវផ្សារចាស់​ ​និងផ្លូវកំពង់ក្របៅ​ ​សង្កាត់កំពង់ក្របៅ​ ​ក្រុងស្ទឹងសែន​ ​ជួសជុល​ ​និងកែលម្អសួនស្ទឹងសែន​ ​សាងសង់​វេ​រ៉​ង​ដាដងស្ទឹងសែន​ ​កំពុងតែដំណើរការស្ថាបនាយ៉ាងយកចិត្តទុកដាក់បំផុត​ ​ហើយគម្រោងនេះ​ ​នឹងត្រូវបញ្ចប់មុនថ្ងៃពិធីបុណ្យទន្លេ​ ​និងថ្ងៃបុណ្យចូលឆ្នាំខ្មែរ​ ​ដើម្បីងាយស្រួលក្នុងការរៀបចំកម្មវិធី​ម្សាន្ត​សប្បាយសម្រាប់ទទួលភ្ញៀវទេសចរជាតិ​ ​អន្តរជាតិ

Related Post