រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងមន្ដ្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត​ ​សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់​ ​រាជរដ្ឋាភិបាលកម្ពុជា​ ​ដែលមានសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ជានាយករដ្ឋ​ន្រ្តី ​ក្នុងការសម្រេច​ឱ្យ​លុបអាជ្ញា​ណ្ណ​វីអូឌី​ (​V​O​D​) ​ចាប់ពីពេលនេះតទៅ​ ​និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោងព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ជាកំហិត

ចំណាត់ការសម្រេច​ឱ្យ​លុបអាជ្ញា​ណ្ណ​វីអូឌី​ (​V​O​D​) ​នេះ​ ​គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ​ ​និងជាការអនុវត្តច្បាប់​ ​និងក្រមសីលធម៌​ ​វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា​ ​ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ​ ​ដែលបំពានអ្នកដទៃ​ ​បំភ្លៃការពិត​ ​ដែលជាគ្រោះថ្នាក់បង្កនូវភាព​ច្រ​បូលច្របល់​ ​និងហា​និ​ភ័យដល់ស្ថេរភាពសង្គម​ ​និងសន្តិសុខជាតិ

សម្តេច​តេជោ ​ហ៊ុន​ ​សែនធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា​ ​ដើម្បីជាការ​ង្រឹ​វិជ្ជាជីវៈ​ ​និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ​ ​«អ្នកសារព័ត៌មាន​ ​កុំបំពានសិទ្ធិអ្នកដទៃ​ ​កុំបំភ្លៃការពិត»

សូមគាំទ្រចំពោះសារព័ត៌មានភាគច្រើនដែលមានវិជ្ជាជីវៈត្រឹមត្រូវ​ ​ប៉ុន្តែមិនគាំទ្រចំពោះសារព័ត៌មានដែលនិយាយ​ ​មិនទទួលខុសត្រូវនោះទេ​ ​ជាពិសេសមិនគាំទ្រសារព័ត៌មានដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចជ្រកក្រោម​ ​ផ្លាកសារព័ត៌មានក្នុងគោលបំណងញុះញង់បង្កការបែកបាក់ឯកភាពជាតិ

សូមជំរាបថា​ ​នៅល្ងាចថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ដោយប្រើសិទ្ធិការពារកិត្តិយស​ ​និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រីបានសម្រេច​ឱ្យ​ក្រសួងព័ត៌មានលុបចោលអាជ្ញា​ណ្ណ​វិទ្យុវីអូឌី​ (​V​O​D​) ​និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោងព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ក្រោយសម្តេច​តេជោ ​និង​ ​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ាណែ​ ​បានផ្តល់ឱកាសគ្រប់គ្រាន់ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះធ្វើការបង្ហាញភស្តុតាង​ ​និងសុំទោសជាសាធារណៈ​ ​ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត​ ​មានចរិតញុះញង់​ ​មួលបង្កាច់​ ​និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម​ ​ហ៊ុន​ ​ម៉ាណែ​ ​ថា​ ​បានដើរតួនាទីជំនួសសម្តេច​តេជោ ​ហ៊ុន​ ​សែនចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួគី​ ​ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី​ ​ដែលការពិតមិនមានការចុះហត្ថលេខាឡើយ

Related Post