រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​គ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ឡាំ​ ​ហេងហួតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ​និងជាអនុប្រធាន​ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ (​​.​​.​​.​​.) ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញដឹកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ​ ​និងលើកទិសដៅអនុវត្តឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈបានលើកឡើងអំពីស្ថានភាពភូមិសា​ស្រ្ត ​និងស្ថានភាពនៃផលប៉ះពាល់គ្រោះមហន្តរាយក្នុងខេត្តកំពង់ធំ​ ​នាពេលកន្លងមក​ ​ហើយឯកឧត្តមអភិបាលខេត្ត​ ​ក៏បានជំរុញដល់អាជ្ញាធរក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​បន្តផ្សព្វផ្សាយ​ ​និងអប់រំដល់ប្រជាពលរដ្ឋ​ ​អំពីការត្រៀមបង្ការទុកជាមុន​ ​ដើម្បីឆ្លើយតបអំពីហា​និ​ភ័យគ្រោះមហន្តរាយ​ ​ដែលអាចនឹងកើតមានឡើងជាយថាហេតុ​ ​ដែលយើងគ្រប់គ្នាមិនបានដឹងទុកជាមុន

កឧត្តម​ ​ឡាំង​ ​ហេងហួត​ ​បានផ្តល់នូវអនុសាសន៍ល្អមួយចំនួន​ ​ដល់រដ្ឋបាលខេត្តកំពង់ធំ​ ​ដើម្បីអនុវត្ត​ ​និងពង្រឹងបន្ថែមរួមមាន​ ÷ ​សូម​ឱ្យ​លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ ​ជំរុញការធ្វើបច្ចុប្បន្នភាពត្រៀមបម្រុង​ ​សម្រាប់ការឆ្លើយតបទៅនឹងទឹកជំនន់ក្នុងឆ្នាំ​ ​នេះ​ឱ្យ​រួចរាល់ត្រឹមខែឧសភាជារៀងរាល់ឆ្នាំ​ ​សូម​ឱ្យ​លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយពិនិត្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា​ ​ដែលមានចែងនៅក្នុងសៀវភៅផែនការ​ ​ត្រៀមថ្នាក់ជាតិ​ ​និងថ្នាក់ខេត្ត​ ​សម្រាប់ត្រៀមរៀបចំអនុវត្តការងារគ្រប់គ្រងគ្រោះអន្តរាយ​ ​អាជ្ញាធរ​ ​ឃុំ​ ​ស្រុក​ ​ត្រូវត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព​ ​ករណីដែលអាចកើតមានគ្រោះមហន្តរាយជាយថាហេតុ​ ​បង្កើត​ឱ្យ​មានការិយាល័យលេខាធិការដ្ឋានទទួលបន្ទុក​ ​ការងារគ្រោះអន្តរាយ​ ​ដោយមានមន្ត្រីទទួលបន្ទុកច្បាស់លាស់លើការប្រតិបត្តិការងារនេះ

Related Post