រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ ខ្សែបូស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេច តេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន​ ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែមីនាខាងមុខនេះ​ ​ជាអំណោយរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ស្ថិតនៅភូមិកាលមេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិនា​ ​ឆ្នាំ

សូមបញ្ជាក់ផងដែរថា​ ​ស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ​ ​មានប្រវែង​ ​ម៉ែត្រ​ ​ទទឹង​ ​​.​ម៉ែត្រ​ ​កំពស់កណ្តាលស្ពានដល់ធ្នឹម​ ​បណ្ដោយ​ ​​,​ម៉ែត្រ​, ​សសរស្ពានមានចំនួន​ ​ដើម​ ​សសរបង្កាន់ដៃស្ពាន​ ​ចំនួន​ ​ដើម​ ​និងកំពស់បង្កាន់ដៃស្ពាន​ ​​.​ម៉ែត្រ​(​បូកទាំង​ឃឿ​​)​​ ​ស្ពាននេះ​ ​ជាចំណុចតភ្ជាប់រវាងភូមិ​ ​កាល់មេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​និងឃុំព្រៃគុយ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល​ ​និងមានសុវត្ថិភាព​ ​ក្នុងការ​​​ដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន

Related Post