រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ថ្លែងថា ថ្នាក់ដឹកនាំល្អតែងតែមានគំនិត​ផ្ដួចផ្ដើម អភិវឌ្ឍន៍ឲ្យមានការរីកចម្រើន ដើម្បីលើកកម្ពស់​សោភ័ណភាព​ក៏ដូចជាបំពេញតម្រូវការផ្សេងៗ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ថ្លែងថា​ ​ថ្នាក់ដឹកនាំល្អតែងតែមានគំនិតផ្ដួចផ្ដើម​ ​អភិវឌ្ឍន៍ឲ្យមានការរីកចម្រើន​ ​ដើម្បីលើក​ម្ពស់​សោភ័ណភាពក៏ដូចជាបំពេញតម្រូវការផ្សេងៗ

ការថ្លែងយ៉ាងដូច្នេះនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ខ្លោងទ្វារវិទ្យាល័យស្ទឹងសែន​ ​និងសមិទ្ធផលនានា​ ​ចំណាយទឹកប្រាក់អស់ចំនួន​.​ដុល្លារសហរដ្ឋអាមេរិក​ ​ដោយមានការអញ្ជើញចូលរួមពី​ ​លោកជំទាវ​ ​ឡេង​ ​ចាន់ណា​ ​ប្រធានសមាគមលើក​ម្ពស់​ពលករ​ ​និងអតីតពលករ​ ​ដើម្បីសប្បុរស​ម៍ ​ថ្នាក់ដឹកនាំខេត្ត​ ​មន្ទីរ​វិ​័​នានាជុំវិញខេត្ត​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុស្ស ​ប្រមាណជិត​ ​ពាន់នាក់​ ​ស្ថិតនៅភូមិពុកយុក​ ​សង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈបន្តទៀតថា​ ​នេះជាកាយវិការមួយដ៏ល្អ​ ​ដែលលោកគ្រូ​ ​អ្នកគ្រូមានគំនិតផ្ដួចផ្ដើម​ ​ធ្វើយ៉ាងណាអភិវឌ្ឍន៍បន្ថែមនៅហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​នៅក្នុងសាលារៀន​ ​ដើម្បីលើក​ម្ពស់​សោភ័ណភាពឲ្យកាន់តែស្រស់ស្អាត​ ​ក៏ដូចជាបំពេញតម្រូវការផ្សេងៗ​ ​ព្រមទាំងថ្លែងអំណរគុណដល់គណៈកម្មការសាលា​ ​លោកនាយកសាលា​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​ដែលបានខិតខំបង្ហាត់បង្រៀនសិស្សគ្រប់មុខវិជ្ជា​ ​និងរៀបចំបរិស្ថានសាលារៀនឲ្យក្លាយទៅជាសាលាមានសោភ័ណភាពស្រស់ស្អាត​ ​គួរជាទីចាប់អារម្មណ៍​ ​លើសពីនេះទៀត​ ​សូមក្មួយ​ ​ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ ​ឲ្យបានគ្រប់គ្នា​ ​ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត​ ​និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ​ព្រោះគ្រឿងញៀន​ ​បំផ្លាញខ្លួនឯង​ ​គ្រួសារ​ ​និងសង្គមជាតិទាំងមូល

សូមបញ្ជាក់ផងដែរថា​ ​យោងតាមរបាយការណ៍របស់លោកនាយកសាលាវិទ្យាល័យស្ទឹងសែនបានឲ្យដឹងថា​ ​នៅឆ្នាំ​ ​វិទ្យាល័យស្ទឹងសែន​ ​បាន​លិ​ចចេញនូវសមិទ្ធិផលជាច្រើន​ ​ដែលត្រូវរៀបចំប្រារព្ធពិធីបុណ្យឆ្លងខ្លោងទ្វារ​ ​និងពុទ្ធាភិសេកបដិមាករ​ ​ព្រមទាំងសមិទ្ធិផលទាំងអស់នេះ​ ​រួមមាន
​* ​ខ្លោងទ្វារមួយ
​* ​ព្រះពុទ្ធបដិមាករមួយ
​* ​កន្លែងសម្រាប់លាងដៃពី​​​កន្លែង
​* ​បង្គន់អនាម័យមួយខ្នងមាន​ ​បន្ទប់
​* ​ជួសជុលអគារមួយខ្នង​ ​បន្ទប់
​* ​ចាក់ដីបំពេញតារាងបាល់ទាត់
​* ​ទូដាក់​ម្ភារៈ​ចំនួន​ ​តុ​ ​សម្រាប់ទីចាត់ការពីរ​ ​សៀវភៅសម្រាប់តម្កល់ក្នុងបណ្ណាល័យមួយចំនួន​ (​ជាអំណោយ​ ​លោកជំទាវ​ ​ខៀវ​ ​ស៊ីណា​ ​ជាចាន់​តូ)
​* ​អគារមួយខ្នង​ ​បន្ទប់
​* ​ដាំកូនឈើគ្រប់ប្រភេទចំនួន​ ​ដើម​ ​


Related Post