រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពម្តាយ និងកូន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់​ ​សូមទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់​ ​ដើម្បីធានាសុវត្ថិភាពម្តាយ​ ​និងកូន​ ជៀ​វាងមានគ្រោះថ្នាក់ជាយថាហេតុ

ការអំពាវនាវនេះ​ ​ត្រូវបានឯកឧត្តម​ ​ថ្លែងនៅក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា​ ​ទារក​ ​និងកុមារ​ ​​ ​កុម្ភៈ​ ​​ ​ក្រោមប្រធានបទ​(​រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ​ ​សុខភាពមាតា​ ​ទារក​ ​កុមារ​ ​យុវវ័យ​ ​និងអាហារូបត្ថម្ភ​ ​ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ​) ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​ស្ថិតនៅឃុំតាំងក្រសាំង​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានផ្តល់នូវអនុសាសន៍ល្អចំនួន​ ​ចំណុច​ ​ដល់ស្ត្រីមានផ្ទៃពោះ​ ​រួមមាន
​* ​សូមទៅពិនិត្យសុខភាព​ ​និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព​ ​មន្ទីរពេទ្យ​ ឱ្យ​បានទៀងទាត់ចំនួន​ ​ដង​ ​តាមពេលវេលាកំណត់​ ​ទៅទទួលថ្នាំបង្ការជំងឺ​តេ​តា​ណូ​​ ​និងទៅចាក់វ៉ាក់សាំងជំងឺ​កូ​វី​-​​ ​ទៅទទួលយកសេវាបង្ការព្យាបាលទាំងអស់​ ​ពិសេសការស្ម័គ្រចិត្ត​ ​ធ្វើ​តេ​ស្តឈាមរកមេរោគអេដស៍​ ​ស្វាយ​ ​រលាកថ្លើមប្រភេទ​ ​ដើម្បីទប់ស្កាត់ការចម្លងមេរោគពី​ ​ម្តាយទៅកូន

​* ​ទៅសម្រាលកូននៅមណ្ឌលសុខភាព​ ​មន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះ​ ​បណ្តាលត្រឹមត្រូវ

​* ​ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ​ ​ទាំងកូន​ ​យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺមុខ​ ​តាមពេលវេលាកំណត់​ ​ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់​ ​របស់កូន​ ​រហូតដល់កូនមានអាយុពីរឆ្នាំ

​* ​បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់​ ​ចាប់ពីពេលកើតភ្លាមរហូតដល់ទារក​ ​មានអាយុខែ​ ​និងផ្ដល់អាហារបន្ថែមគ្រប់មុខ​ ​គ្រប់ជីវជាតិ​ (​បបរខាប់គ្រប់គ្រឿង​) ​រួមជាមួយការបន្តបំបៅ​ ​ទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិចឆ្នាំ

​* ​ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម​ ​នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ​ ​នៃជំងឺរលាកផ្លូវ​ ​ដង្ហើម​ ​ជំងឺរាក​ ​ជំងឺផ្សេងទៀត​ ​និងយកទារក​/​កុមារតូចទៅពិគ្រោះយោបល់​ ​និងទទួលការ​ ​ព្យាបាលនៅមន្ទីរពេទ្យ​ ​ប្រសិនបើទារក​/​កុមារតូច​ ​មានរាងកាយស្គម​ ​មិនឡើងទម្ងន់សោះ

​* ​សូមជ្រើសរើសការពន្យារកំណើត​ ​ដើម្បីសុខភាពរបស់ម្តាយ​ ​និងទារក

គួរបញ្ជាក់ផងដែលថា​ ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​បានផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ​ ​និងឆ្លងទន្លេ​ ​ព្រមទាំងចាស់ជរាគ្មានទីពឹង​ ​និង​ស្រ្តី​មេមាយសរុបចំនួនគ្រួសារ​ ​ចំពោះស្ត្រីមានផ្ទៃពោះ​ ​និងឆ្លងទន្លេមានចំនួនគ្រួសារ​ ​ក្នុងគ្រួសារទទួលបាន​ ​សារុង​ ​មុង​កូ​ង៉ែត​ ​កន្សែងពោះគោ​ ​ម្សៅលាបខ្លួន​ ​សាប៊ូកក់សក់​ ​ស្រោមដៃ​ ​ស្រោមជើង​ ​ស្ករស​ ​ទឹកដោះគោ​ ​អង្ករ​ ​មីជាតិ​ ​ត្រីខ​ ​ទឹកត្រី​ ​និងទឹកស៊ីអ៊ីវ​ ​និងថវិកា​ ​​,​រៀល​ ​ចាស់ជរាគ្មានទីពឹង​ ​និង​ស្រ្តី​មេមាយចំនួន​ ​គ្រួសារ​ ​ក្នុងគ្រួសារទទួលបាន​ ​អង្ករ​ ​មីជាតិ​ ​ត្រីខ​ ​ទឹកត្រី​ ​និងទឹកស៊ីអ៊ីវផងដែរ

Related Post