រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្ពានឆ្លងស្ទឹងសែន ជាអំណោយ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី២៦ ខែមីនា ខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន​ ​ជាអំណោយរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​ខាងមុខនេះ​ ​ស្ថិតនៅភូមិកាល់មេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​

ការចុះពិនិត្យនៅទីតាំងផ្ទាល់នេះឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំបាន​ ​បញ្ជាក់ថាស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ​ ​មានប្រវែង​ ​ម៉ែត្រ​ ​ទទឹង​.​ម៉ែត្រ​ ​កំពស់កណ្តាលស្ពានដល់ធ្នឹម​ ​បណ្ដោយ​ ​​.​ម៉ែត្រ​ ​សសរស្ពានមានចំនួន​ ​ដើម​ ​សសរបង្កាន់ដៃស្ពានចំនួន​ ​ដើម​ ​និងកំពស់បង្កាន់ដៃស្ពាន​.​ម៉ែត្រ​(​បូកទាំង​ឃឿ​​)​​ ​ស្ពាននេះ​ ​ជាចំណុចតភ្ជាប់រវាងភូមិ​ ​កាល់មេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​ទៅឃុំព្រៃគុយ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល​ ​និងមានសុវត្ថិភាព​ ​ក្នុងការ​​​ដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានជំរុញ​ឱ្យ​អាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមថែរក្សានៅហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ជាច្រើនដែលមាននៅក្នុងសហគមន៍​ ​ដែលជាសា​រៈ​ប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​ ​ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ​ ​សមិទ្ធផលមួយចំនួនដែលកើតចេញ​ ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ ​ក្នុងការអភិវឌ្ឍប្រទេសជាតិ​ ​ឲ្យមានការរីកចម្រើនជាលំដាប់​ ​ប្រកបដោយគុណភាព​ ​និងប្រសិទ្ធភាពខ្ពស់​ ​

Related Post