រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវគោរពក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងអនុវត្តតាមច្បាប់របបអ្នកសារព័ត៌មាន

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន​ ​ត្រូវគោរពក្រុមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន​ ​និងអនុវត្តតាមច្បាប់របបអ្នកសារព័ត៌មាន​ ​

ការលើកឡើងនេះ​ ​ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាននៅសាលាខេត្តកំពង់ធំ​ ​ដែលមានអ្នកចូលរួមប្រមាណជិត​ ​នាក់​ ​នៅរសៀលថ្ងៃទី​ ​​ ​ខែមីនា​ ​ឆ្នាំ

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្ថែមទៀតថា​ ​សារ​័ត៌​មានប្រៀបដូចជាចំណីអាហារដែលយើងមិនអាចខ្វះបាន​ ​ក្នុងការតាមដានព័ត៌មាន​ ​សភាពការណ៍នៅក្នុងសង្គម​ ​ដែលបានកើតឡើងជារៀងរាល់ថ្ងៃ​ ​ដូច្នេះបងប្អូនអ្នកសារព័ត៌មានទាំងអស់​ ​ការសរសេរព័ត៌មាន​ ​ត្រូវពិនិត្យ​ ​អក្ខរាវិរុទ្ធ​ ​ខ្លឹមសារឲ្យបានហើយបានត្រឹមត្រូវ​ ​មានប្រភពច្បាស់លាស់​ ​មុននឹងចេញផ្សាយជាសាធារណៈ

លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏ថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ​ប្រធានមន្ទីរព័ត៌មានខេត្ត​ ​សមាគមសារព័ត៌មាន​ ​និងមន្ត្រីពាក់ព័ន្ធទាំងអស់​ ​ដែលបានខិតខំរៀបចំបង្កើត​ ​វគ្គបណ្ដុះបណ្ដាលស្ដីពីវិជ្ជាជីវៈអ្នកសារព័ត៌មាន​ ហេី​​ក៍​បានផ្ដល់ឱកាសឲ្យអ្នកសារព័ត៌មាន​ ​បានទទួលបានចំណេះដឹង​ ​និងបទពិសោធន៍​ ​ថ្មីៗបន្ថែមទៀត​ ​ក្នុងការប្រកបរបរវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យមានការទទួលខុសត្រូវខ្ពស់​ ​ព្រមទាំងសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលមិនទាន់បានចុះបញ្ជីនៅមន្ទីរព័ត៌មាន​ ​សូមអញ្ជើញទៅចុះបញ្ជីឲ្យបានគ្រប់គ្នា

Related Post