រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​និងលើកទិសដៅអនុវត្តការងារឆ្នាំ​ ​ក្រោមអធិបតីភាពឯកឧត្តម​ ​ឈុន​ ​​ន់ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​

ថ្លែងនៅក្នុងពិធីបើកសន្និបាតនេះឯកឧត្តម​ ​ឈុន​ ​​ន់ ថ្លែងថា​ ​ការរៀបចំពិធីសន្និបាតនៅពេលនេះ​ ​គឺពិតជាមានអត្ថន័យ​ ​និងជាឱកាសដ៏មានសារៈសំខាន់ណាស់​ ​សម្រាប់ធ្វើការវាយតម្លៃអំពីលទ្ធផល​ ​ការងារដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងសម្រេចបាន​ ​និងរួមគ្នាពិនិត្យវាយតម្លៃអំពី​ ​បញ្ហាប្រឈមដែលនៅសេសសល់​ ​សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារ​ ​សម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពថែម​ ​ទៀត

ឯកឧត្តមបន្តទៀតថា​ ​លទ្ធផលសម្រេចបានក្នុងឆ្នាំកន្លងមក​ ​គឺជាលទ្ធផលនៃកិច្ច​ ​ខិតខំអស់​ ​ពីកម្លាំងកាយចិត្ដ​ ​ដោយរលើស្មារតីទទួលខុសត្រូវខ្ពស់​ ​ក្នុងការខិតខំ​ បំ​ពេញការងារតាមតួនាទី​ ​ភារកិច្ច​ ​ប្រកបដោយ​ ​ឆន្ទៈម្ចាស់ការ​ ​ភក្តីភាព​ ​មនសិការ​ ​វិជ្ជាជីវៈ​ ​និងវប្បធម៌សេវាសាធារណៈ​ ​ពីសំណាក់ថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ ​កងកម្លាំង​ ​ប្រដាប់អាវុធ​ ​ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍​ ​សប្បុរសជន​ ​អ្នកពាក់ព័ន្ធនានា​ ​និងជាពិសេស​ ​គឺការ​ ​សហការ​ ​និងការចូលរួម​ ​ពីប្រជាពលរដ្ឋ​ ​​ ​ទោះជាយ៉ាងនេះក្តី​ ​យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ​ដែលរដ្ឋបាល​ ​ថ្នាក់​ ​ក្រោមជាតិរបស់​ ​យើង​ ​និង​ ​គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែសហការគ្នាដោះស្រាយ​ ​និងខិតខំពង្រឹងការអនុវត្ដ​ ​តួនាទី​ ​ភារកិច្ចរបស់ខ្លួន​ ​ឲ្យបាន​ ​ខ្ជាប់​ ​ខ្ជួន​ ​ថែម​ ​ទៀត​ ​

ហើយឯកឧត្តម​ ​ឈុន​ ​​ន់ជឿជាក់ថា​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​សមាជិក​ ​សមាជិកានៃអង្គសន្និបាត​ ​នឹងខិតខំយកអស់កម្លាំងកាយ​ ​ប្រាជ្ញា​ ​ស្មារតី​ ​ដើម្បីធ្វើការពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល​ ​បញ្ហាប្រឈម​ ​និង​ ​ដំណោះស្រាយ​ ​ព្រមជាមួយនឹងការផ្តល់បទពិសោធន៍ល្អ​ ​សម្រាប់ជាមូលដ្ឋានអនុវត្ត​ ​ទិសដៅការងារក្នុងឆ្នាំនេះ​ ​ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់​ ​ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​ក្នុងការ​ង្រ្កា​​ ​និងទប់ស្កាត់ការកាប់​ន្រ្ទា​ដីរដ្ឋ​ ​ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប
អនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យ​ ​បន្ទាប់ពីដីដែលសម្ដេចបានកែសម្រួលព្រំប្រទល់ដីពីតំបន់មកតំបន់​ ​ការកាត់ឆ្កៀលដីតំបន់​ ​មកតំបន់​ ​និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប​ ​ព្រមទាំងជំរុញការចុះធ្វើអត្តសញ្ញាណ​ណ្ណ ​ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានធ្វើការបែងចែកក្រុមពិភាក្សាដើម្បីប្រមូលធាតុចូលពីសមាជិកនៃអង្គសន្និបាតទៅលើរបាយការណ៍​ ​និង​ ​ទិសដៅ​ ​ព្រមទាំងគោលការណ៍សំខាន់​ ​សម្រាប់អនុវត្តក្នុងឆ្នាំនេះ​ ​លើប្រធានបទ​ ​ចំនួន​ ​​ ​សំខាន់​ ​រួមមាន​ :
​* ​ការលើក​ម្ពស់​គុណភាព​ ​និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខសាធារណៈនៅមូលដ្ឋាន
​* ​ការទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
​* ​ការដោះស្រាយទំនាស់ដីធ្លី
​* ​ការផ្តល់សេវាសាធារណៈ

Related Post