រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម​បណ្ឌិត​ ​ថោ​ង​ ​ខុន ដាក់ចេញការងារ ៧ចំណុច ដល់រដ្ឋបាល ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​និងលើកទិសដៅការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំនេះ​ ​ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​រដ្ឋ​ន្រ្តី​ក្រសួងទេសចរណ៍​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​បានដាក់ចេញកិច្ចការណែនាំសំខាន់​ ​ចំណុចដល់រដ្ឋបាលខេត្ត​ ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំនេះ

ពិធីនេះដែរបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​និងដោយមានការចូលរួមពី​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​រួមទាំងលោក​ ​លោកស្រី​ ​និងសមាជិក​ ​សមាជិកាចូលរួមជាច្រើនរូប

ជាកិច្ចចាប់ផ្តើមនាឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានឡើងអានរបាយការណ៍ដោយសង្ខេបជូនអង្គពិធីអំពីកិច្ចដំណើរការ​ ​និងលទ្ធផលនៃអង្គសន្និបាត​ ​ព្រមទាំងបានធ្វើការបែងចែកក្រុមពិភាក្សាជាក្រុម​ ​លើប្រធាន​ ​បទសំខាន់ចំនួន​ ​មានជាអាទិ៍​ ​​* ​ការលើក​ម្ពស់​គុណភាព​ ​និងប្រសិទ្ធភាពក្នុងការពង្រឹងសន្តិសុខ​ ​សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន​ ​​* ​ការទប់ស្កាត់​ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​​* ​ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ​ ​និង​* ​ការផ្តល់​ ​សេវាសាធារណៈ​ ​ក្នុងគោលបំណងដើម្បីប្រមូលបញ្ហាប្រឈមនានា​ ​និងវិធានការដោះស្រាយសម្រាប់ជាមូលដ្ឋាននៅក្នុងការបំពេញបេសកកម្ម​ ​ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​និងកម្មវិធីជាតិរយៈពេលឆ្នាំ​ ​ដំណាក់កាលទី​ (​​-​​) ​របស់គណៈ​ ​កម្មាធិការជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​ក៏បានកោតសរសើរ​ ​និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ ​និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ​ ​និងសមាសភាព​ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ​ ​សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​ក៏បានគូសបញ្ជាក់ដែរថា​ ​ក្រោមការ​​​ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព​ ​និងទាន់ពេលវេលា​ ​ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច​ ​សង្គម​ ​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ​បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺ​កូ​វី​-​

នាឱកាសនោះ ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​ក៏បានដាក់ចេញកិច្ចការណែនាំសំខាន់​ ​ចំណុច​ ​ដល់រដ្ឋបាលខេត្ត​ ​និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​រួមមាន

*​ទី​ ​ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព​ ​ស្ថិរភាពនយោបាយ​ ​ការពារបូរណភាពទឹកដី​ ​អធិបតេយ្យ​ ​ភាពជា​តិ ​ការពារព្រះមហាក្សត្រ​ ​ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​ ​ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត​ ​និងបន្តលើក​ម្ពស់​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​ ​ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ​ ​ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ ​ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់​វិ​​័​ជាបន្តទៀត

*​ទី​ ​ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់​ ​បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត​ ​និងលើក​ម្ពស់​ការរក្សាសន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល​ ​សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិ​ ​លើកទី​ ​នាថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​និងមានសុវត្ថិភាពល្អប្រសើរ

*​ទី​ ​រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាព​ ​និងការផ្តល់ការគាំទ្រដល់​ន្រ្តី​បង្គោលសំខាន់នៅថ្នាក់មូលដ្ឋានរួមមាន​ ​មេឃុំ​ ​ចៅសង្កាត់​ ​ស្មៀន​ ​ប្រធានភូមិ​ ​ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាល​ ​​ន្រ្តី​សុខាភិបាលបម្រើការងារ​ ​តាមមណ្ឌលសុខភាព​ ​មន្ទីរពេទ្យបង្អែករដ្ឋតាមមូលដ្ឋានឲ្យគោរពវិន័យ​ ​សីលធម៌វិជ្ជាជីវៈ​ ​ដើម្បីពង្រឹងសមត្ថភាព​ ​ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព​ ​គណនេយ្យភាព​ ​មិនមានការរើសអើង​ ​និងមិនប្រកាន់និន្នាការនយោបាយ

*​ទី​ ​ត្រូវបន្តខិតខំកៀរគរនិងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍ​វិ​ទេសចរណ៍​ ​​សិ​ឧស្សាហកម្ម​ ​និងសហគ្រាសធុនតូច​ ​និងមធ្យម​ ​សម្រាប់បង្កើតឱកាសការងារ​ ​និងលើក​ម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

*​ទី​ ​រដ្ឋបាលខេត្ត​ ​មន្ទីរជំនាញ​ ​កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ​ ​និងរដ្ឋបាលក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ត្រូវបន្តចុះអនុវត្តជាក់ស្តែង​ ​ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអាស្រ័យផល​ ​និងបង្កបង្កើនលលើដីរបស់ខ្លួនពិតប្រាកដ​ ​និងស្របច្បាប់​ ​ជាក់ស្តែងកន្លងមកលោកឧបនាយករដ្ឋ​ន្រ្តី ​ជា​ ​សុផារ៉ា​ ​រដ្ឋ​ន្រ្តី​ក្រសួងរៀបចំដែនដី​ ​ក៏បានដាក់ចេញនូវអនុក្រឹត្យ​ ​និងសេចក្តីជូនដំណឹងជាច្រើនពាក់ព័ន្ធនឹងការកែសម្រួលព្រំប្រទល់ដីពីតំបន់​ ​មកតំបន់​ ​ការកាត់ឆ្វៀលដីតំបន់​ ​មកតំបន់​ ​និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប​ ​នៅតាមមូលដ្ឋានក្រុង​ ​ស្រុក​ ​ឃុំគោលដៅមួយចំនួននៃខេត្តកំពង់ធំ
*​ទី​ ​រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព​ ​និងគុណភាពដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត​ ​និងថ្នាក់ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ដើម្បីលើក​ម្ពស់​ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ​ ​ត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរ​ ​អង្គភាពពាក់ព័ន្ធដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូលតែមួយ​ ​និងលើក​ម្ពស់​ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីដែល​បំ​ពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឲ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

*​ទី​ ​រដ្ឋបាលខេត្តត្រូវពង្រឹងរបៀបរបបធ្វើការងារ​ ​ទំនាក់ទំនងការងារ​ ​ក្នុងនោះប្រធានក្រុមប្រឹក្សា​ ​និងអភិបាល​ ​ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់​ ​និងលិខិតបទដ្ឋាននានាជាធរមាន​ ​ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ​ ​និងជំរុញលើកទឹកចិត្តមន្ត្រីឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព​ ​ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា​ ​និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តការងារឲ្យកាន់តែឆាប់រហ័ស​ ​និងមានប្រសិទ្ធភាពខ្ពស់

Related Post