រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួល​បាន​សេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង​ប្រសិទ្ធ​ភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែ​រីកចម្រើន


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​ទេសាភិបាលធនគាជាតិនៃកម្ពុជា​ ​និងលោកជំទាវ​ ​ខៀវ​ ​ស៊ីណាបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​ ​និងសមិទ្ធផលនានាក្នុងមណ្ឌលសុខភាពតាំងក្រសាំង​ ​ស្ថិតនៅឃុំតាំងក្រសាំង​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​ចាប់ពីពេលនេះតទៅ

ពីធីនេះ​ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​លោក​ ​យូ​ ​សុក​ម៉ូ ​អគ្គនាយករងនៃធនាគារអ៊ូរី​ ​ប្រទេសកូរ៉េ​ ​ទទួលបន្ទុកក្រុមធុរកិច្ចសកល​ ​និងសហការី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ប្រធាន​ ​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​មន្ត្រីរាជការ​ ​ប្រជាពលរដ្ឋ​ ​និងសិស្សានុសិស្សយ៉ាងច្រើនកុះករ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ទេសាភិបាលធនគាជាតិ​ ​នៃកម្ពុជា​ ​បានមានប្រសាសន៍ថា​ ​អគារមណ្ឌលសុខភាពតាំងក្រសាំងនេះ​ ​គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត​ ​សម្រាប់ប្រជាពលរដ្ឋ​ ​ក្នុងការទទួលបានសេវាសុខភាពប្រកបដោយគុណភាព​ ​សុវត្ថិភាព​ ​និងប្រសិទ្ធភាព​ ​ដែលបានរួមចំណែកអភិវឌ្ឍ​វិ​​័​សុខាភិបាល​ឱ្យ​កាន់តែរីកចម្រើន​ ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ក្រោមការ​​​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ​

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​
បានបន្តទៀតថា​ ​សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប​ ​មានសុខភាពល្អ​ ​គឺមានអ្វីៗគ្រប់យ៉ាង​ ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ត្រូវរក្សាសុខភាពឲ្យបានល្អជាប្រចាំដោយត្រូវមានការរស់នៅស្អាត​ ​មានអនាម័យ​ ​ការហូបចុកគ្រប់គ្រាន់​ ​និងការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ការអនុវត្តបែបនេះ​ ​មិនមែនមានន័យថាយើងមិនឈឺនោះទេ​ ​​ ​លើសពីនេះទៀត​ ​ត្រូវមានការពិនិត្យសុខភាពជាប្រចាំ​ ​និងការតាមដានសុខភាពនៅពេលយើងឈឺ​ ​ដោយទៅជួបគ្រូពេទ្យ​ ​នឹងអាចជួយឲ្យស្ថានភាពបានប្រសើរឡើង​ ​សមដូចពាក្យបុរាណមួយបានពោលថា​(​ការពារប្រសើរជាព្យាបាល​)​

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​ទេសាភិបាលធនគាជាតិនៃកម្ពុជា​ ​និងលោកជំទាវ​ ​ខៀវ​ ​ស៊ីណា​ ​បានថ្លែងអំណរគុណដល់​ ​ញាតិមិត្តជិតឆ្ងាយ​ ​បានរួមគ្នាសាងសង់មណ្ឌលសុខភាព​ ​ដើម្បីទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ​និងសូមថ្លែងអំណរគុណ​ ​ចំពោះសប្បុរសជនទាំងអស់​ ​ជាពិសេសធនាគារអ៊ូរី​ ​ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសង្គម​ ​ក្នុងការផ្តល់ជាថវិកាសម្រាប់កសាងមណ្ឌលសុខភាពមួយនេះ​ ​ជូនដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ ​និងខិតខំថែរក្សាការពារសមិទ្ធផលនេះឲ្យបានគង់វង្ស​ ​ទុកជាសម្បត្តិរួមតរៀងទៅ​ ​

Related Post