រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាល​ខេត្ត​កំពង់ធំ​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ក្នុង​ក្រុង​ស្ទឹង​សែន​ ​សង្កាត់​ទាំង​ ​៨​ ​ចំនួន​ ​៣​៣​៩​នាក់​

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារក្នុងក្រុងស្ទឹងសែន​ ​សង្កាត់ទាំង​ ​​ ​ចំនួន​ ​នាក់​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​ប្រជាការពារ​ ​គឺជាកម្លាំងមួយដែលមិនអាចខ្វះបានក្នុងការពង្រឹង​ ​និងការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ ​ជាពិសេសចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់នៅមុនពេលបោះឆ្នោតនាពេលខាងមុខនេះ​ ​កំឡុងពេលបោះឆ្នោត​ ​ពេលរាប់សន្លឹកឆ្នោត​ ​និងដឹកជញ្ជូនសន្លឹកឆ្នោត​ ឱ្យ​បានដល់គោលដៅនិងទទួលបានជោគជ័យ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​លើកលើកទឹកចិត្ត​ ​កម្លាំងការពារទាំងអស់​ ​ត្រៀមលក្ខណៈការពារតាមគោលដៅនៃការិយាល័យបោះឆ្នោត​ ឱ្យ​បានល្អ​ 100% ​ដោយមិន​ឱ្យ​ជនណាម្នាក់មកបំផ្លាញលទ្ធិប្រជាធិបតេយ្យ​ ​ជាពិសេសការរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនោះទេ​ ​ដែលជាទង្វើមួយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ​ ​​ ​ឯកឧត្តមបន្ថែមទៀតថា​ ​ទោះបីយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការការពារក៏ដោយ​ ​ប៉ុន្តែយើងមិនត្រូវភ្លេចរូតរះចូលរួមបោះឆ្នោតនោះទេ​ ​ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គមជាតិ

Related Post