រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ណែនាំបន្ថែមដល់ប្រជាពលរដ្ឋ អ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ(តំបន់៣) ហាមពង្រីកបន្ថែមដាច់ខាត


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ណែនាំបន្ថែមដល់ប្រជាពលរដ្ឋ​ ​ក្រោយពីការកាត់ឆ្វៀលរួច​ ​ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលបានរហូតដោយស្របច្បាប់​ ​ប៉ុន្តែមិនមានសិទ្ធិទិញ​ ​លក់​ រឺ​យកបញ្ចាំនោះទេ​ ​ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ​(​តំបន់​) ​ហាមពង្រីកបន្ថែមដាច់ខាត​ ​និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ​ ​ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់​ ​ចូលរួមទប់ស្កាត់ពីជនខិលខូចមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន

ប្រសាសន៍នេះ​ ​លើកឡើងនៅក្នុងពិធី​ ​ថ្លែងយ៉ាងដូច្នេះ​ ​នៅពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ​ ​​ ​អនក្រ​.​បក​ ​ស្ដីពីការសម្រួលផ្ទៃដីចេញពីតំបន់បញ្ចូលមកតំបន់​ ​និងប្រកាសតំបន់វិនិច្ឆ័យ​ ​ស្ថិតក្នុងភូមិសាស្ត្រស្រុក​ន្ទុ​​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​កន្លងមកបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តទាំងអស់ជុំវិញបឹងទន្លេសាប​ ​បានស្នើសុំប្រើប្រាស់​ ​និងអាស្រ័យផលលើដីតំបន់​ ​ឡើងវិញ​ ​ឥឡូវនេះ​ ​ប្រមុខរាជរដ្ឋាភិបាល​ ​បានសម្រេចធ្វើការដោះស្រាយដីតំបន់​ ​តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ​ ​បានផ្តល់សិទ្ធដីតំបន់​ ​ឆ្វៀលមកតំបន់​ ​ឲ្យមានសិទ្ធិប្រើប្រាស់​ ​និងអាស្រ័យផលរហូត​ ​អាចបន្តមរតកតកូនចៅបាន​ ​ប៉ុន្តែមិនមានលក់ដូរបានទេ

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា​ ​ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី​ ​និងការផ្តល់​ណ្ណ​សម្គាល់សិទ្ធប្រើប្រាស់​ ​និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់មកតំបន់​ ​ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ​ ​និងបង្កបង្កើនផលបានរហូត​ ​បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី​ ​ត្រូវរៀបចំឯកសារ​ឱ្យ​បានគ្រប់គ្រាន់មាន​÷ ​ថតចំឡងអត្តសញ្ញាណ​ណ្ណ ​សៀវភៅគ្រួសារ​ ​សំ​បុត្យ​កំណើត​ ​សំ​បុត្យ​អាពាហ៍ពិពាហ៍​ ​ត្រូវត្រៀមបង្គោលព្រំ​ ​និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផលប្រកបដោយភាពត្រឹមត្រូវ​ ​ត្រៀមចូលរួមវាស់វែង​ ​និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដីរបស់ខ្លួនឲ្យបានច្បាស់លាស់​ ​ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជា​ប់​ព្រំ​ ​ជាពិសេសចៀសវាងមានទំនាស់​ ​ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការបានឆាប់រហ័ស​ ​បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន

Related Post