រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់​អតីតយុទ្ធជនចំនួន ៨១៣នាក់ មកពីស្រុកចំនួន៣ ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រត​នៈអភិបាលខេត្ត​ ​និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ ​អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនដល់អតីតយុទ្ធជនចំនួន​ ​នាក់​ ​មកពីស្រុកចំនួន​ ​​ ​រួមមាន​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ស្រុកប្រាសាទសំបូរ​ ​និង​ ​ស្រុកសណ្តា​ន់ ​នារសៀលថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឈើទាល​ ​ស្រុកប្រាសាទសំបូរ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណ​ ​ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់​ ​ដែលបានបូជាឈាមស្រស់​ ​សាច់ស្រស់លះបង់សេចក្តីសុខផ្ទាល់ខ្លួន​ ​លះបង់ប្រពន្ធ​ ​កូន​ ​ចាកចេញពីស្រុកកំណើត​ ​លះបង់គ្រប់យ៉ាង​ ​ដើម្បីការពារជាតិ​ ​មាតុភូមិ​ ​រហូតទៅដល់មានការពិការភាព​ ​មរណភាពនៅក្នុងសមរភូមិគុណបំណាច់​ ​និងអ្វីដែលយើងមានថ្ងៃនេះ​ ​គឺជាការរួមចំណែកកិច្ចការខិតខំរបស់បងប្អូនអតីតយុទ្ធជន​ ​ក្នុងនាមយើងជាអ្នកបន្តវេន​ ​យើងត្រូវការ​ម្រុ​លើកទឹកចិត្ត​ ​និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ​ដល់អតីតយុទ្ធជន​ ​គឺជាកត្តាដែលមិនអាចខ្វះបាន​ ​ក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធ​ ​ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនជំនាន់ក្រោយក្លាយជាសសរទ្រូង​ ​និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំនិងមានសេចក្តីថ្លៃថ្នូរ​ ​សម្រាប់ប្រទេសជាតិ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់​ ​កុំភ្លេចនៅថ្ងៃទី​ ​កក្កដា​ ​​ ​សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាកុំអាក់ខាន​ ​ដើម្បីកម្ពុជាទទួលបានសន្តិភាពជារៀងរហូត​ ​និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត

សូមបញ្ជាក់ផងដែរថា​ ​ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន​ ​រាជរដ្ឋាភិបាល​ ​បានផ្តល់គ្រឿងឥស្សរិយយស​ ​ចំនួន​ ​នាក់​ ​ដែលបានអញ្ជើញមកពី​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ចំនួន​ ​​ ​នាក់​ ​ស្រុកប្រាសាទសំបូរ​ ​ចំនួន​ ​​ ​នាក់​ ​និងស្រុកសណ្តា​ន់ ​ចំនួន​ ​នាក់​ ​ហើយចំពោះគ្រឿងឥស្សរិយយសដែលបំពាក់ជូនបងប្អូនអតីតយុទ្ធជនរួមមាន​ ​​ ​មេដាយ​ថា្នក់​មាស​ ​ចំនួន​ ​​ ​គ្រឿង​ ​និងមេដាយថ្នាក់ប្រាក់​ ​ចំនួន​ ​​ ​គ្រឿង​ ​ហើយនេះគឺជាលើកទី​ ​ក្នុងការផ្ដល់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជន​ ​ខេត្តកំពង់ធំ

Related Post