រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ធំ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២គីឡូម៉ែត្រ និងប្រកាសកែសម្រួលផ្ទៃដីចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៅស្រុកតាំងគោក


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំនេះ​ ​អញ្ជើញចុះបើការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូប្រវែងជាងគីឡូម៉ែត្រ​ ​និងប្រកាសកែសម្រួលផ្ទៃដីចេញពីតំបន់​ ​បញ្ចូលមកតំបន់​ ​ជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក​ ​ខេត្តកំពង់ធំ

ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោ​ ​ខុន​ ​បាន​ឱ្យ​ដឹងថា​ ​នេះជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងមូលដ្ឋានស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​ ​ជាពិសេសសម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើររវាងផ្លូវជាតិលេខ​ ​ទៅកាន់តំបន់វាលក្រាម​ ​ទៅកាន់ស្រែចម្ការ​ ​និងសម្រាប់អ្នកភូមិគោកត្របែក​ ​ដែលនឹងមានផ្លូវក្រាលកៅស៊ូដ៏រឹងមាំសម្រួលដល់ការធ្វើដំណើរ​ ​ឯកឧត្តមរដ្ឋមន្ត្រី​ ​បន្ថែមទៀតថា​ ​សមិទ្ធផលទាំងនេះ​ ​កើតចេញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន​ ​ហើយសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃយើង​ ​ក៏តែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់ប្រជាជនផងដែរ

ឯកឧត្តមរដ្ឋមន្ត្រី​ ​ក៏បានណែនាំក្រុមហ៊ុនសាងសង់អនុវត្ត​ឱ្យ​បានត្រឹមត្រូវតាមកិច្ចសន្យារបស់ខ្លួន​ ​និងធានាលក្ខណៈបច្ចេកទេសស្ដង់ដា​ ​និងគុណភាពផ្លូវក្រាលកៅស៊ូ​ ​ដើម្បីធានាគុណភាពផ្លូវ​ ​និងប្រើប្រាស់​ឱ្យ​បានយូរអង្វែង​ ​ព្រមទាំងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់​ ​នៅពេលផ្លូវស្ថាបនារួចរាល់និងដាក់​ឱ្យ​ប្រើប្រាស់​ ​សូមប្រជាពលរដ្ឋចូលរួមថែរក្សា​ ​និងការពារផ្លូវនេះ​ឱ្យ​នៅគង់វង្សបានយូរ​ ​ពិសេសសូម​ឱ្យ​អ្នកបើកបរ​​​រថយន្តធុនធំ​ ​រថយន្តដឹកទំនិញ​ ​កុំដឹកលើសទម្ងន់កំណត់​ ​និងបើកបរប្រកបដោយសុវត្ថិភាព

នាឱកាសនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានលើកឡើងថា​ ​ការណ៍ដែលរដ្ឋបាលខេត្តកសាងផ្លូវជូនប្រជាពលរដ្ឋនេះ​ ​គឺដោយសារប្រទេសជាតិមានសុខសន្តិភាព​ ​មានការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាជាគណបក្សឈ្នះឆ្នោត​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បន្តទៀតថា​ ​នេះជាយន្តការដោះស្រាយរបស់រដ្ឋបាលខេត្តជូនចំពោះប្រជាពលរដ្ឋ​ ​ដែលទទួលអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ​ពិសេសគឺយុទ្ធសាស្ត្រចតុកោណដំណាក់ទី​ ​ដែលកំពុងខិតខំកសាងធនធានមនុស្ស​ ​អភិវឌ្ឍប្រព័ន្ធទឹក​ ​អគ្គិសនី​ ​និងកសាងហេដ្ឋារចនាសម្ពន្ធ​ ​មានផ្លូវថ្នល់​ ​ស្ពាន​ ​សាលារៀនជាដើម​ ​លើសពីនេះទៀត​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានបង្ហាញក្ដីសង្ឃឹមថា​ ​ការស្ដានាផ្លូវក្រាលកៅស៊ូនេះ​ ​ពិតជាមានសារសំខាន់​ ​និងផ្ដល់ប្រយោជន៍ដល់ការភ្ជាប់ទំនាក់ទំនង​ ​ពាណិជ្ជកម្ម​ ​ការ​​​ដឹកជញ្ជូន​ ​និងការរក​ស៉ី​រវាងប្រជាពលរដ្ឋនៃស្រុកតាំងគោក​ ​ខេត្តកំពង់ធំ​ ​និងស្រុកបាធា​ ​ខេត្តកំពង់ចាម​ ​និងចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ​ ​និងលើក​ម្ពស់​ជីវភាពរស់នៅរបស់ប្រជាជន

ថ្នាក់ដឹកនាំទាំងពី​​​រក៏​មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ​សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ ​នីតិកាលទី​ ​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ឱ្យ​បានគ្រប់គ្នា​ ​ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា

Related Post