រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន សប្បាយរីករាយ និងសារទរ ចំពោះចំណងដៃផ្លូវបេតុង ថ្មី

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ​ ​មានទឹកមុខសប្បាយរីករាយ​ ​និងសាទរ​ ​នៅពេលដែលឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញចុះត្រួតពិនិត្យផ្លូវបេតុងដែលទើបតែធ្វើរួច​ ​នារសៀលថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍ថា​ ​រដ្ឋបាលខេត្ត​ ​ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ជាប្រមុខដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ​ ​គ្រប់ពេលវេលានិងគ្រប់ទីកន្លែង​ ​ជាក់ស្ដែងផ្លូវបេតុងមួយខ្សែនេះ​ ​និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក​ម្ពស់​សេដ្ឋកិច្ច​ ​ជីវភាពរស់នៅប្រជាពលរដ្ឋ​ ​ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ​ ​មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់​ ​ងាយស្រួលក្នុងការការដើរហាត់ប្រាណ​ម្សាន្ត ​ប្រកបរបរលក់ដូរ​ ​ចំណេញពេលវេលានិងថវិកា​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្តថា​ ​រដ្ឋបាលខេត្តនឹងខិតខំក្នុងការ​ ​កែលម្អ​ ​អភិវឌ្ឍន៍ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ផ្សេងៗ​ ​ជាបន្ត​ន្ទាប់់​បន្ថែមទៀត​ ​ទៅតាមលទ្ធភាពដែលយើងមាន​ ​

លើសពី​នេះះ​ទៀតឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ​ត្រូវចូលរួមថែរក្សាផ្លូវបេតុងខ្សែនេះ​ ​ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម​ ​ប្រកបដោយភាពយូរអង្វែង​ ​និងត្រូវរៀបចំបរិវេណពីចិញ្ចើមផ្លូវមកកាន់មុខផ្ទះអោយបានស្អាត​ ​មានអនាម័យនិងផាសុខភាពក្នុងការរស់នៅ

ជាមួយគ្នានោះដែរ​ ​ប្រជាពលរដ្ឋទាំងអស់មិនថាក្មេងចាស់ប្រុសស្រី​ ​សម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង​ ​ចំពោះការទទួលបានផ្លូវបេតុងថ្មីមួយខ្សែនេះ​ ​និងថ្លែងអំណរគុណចំពោះឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់​ ​ព្រមទាំងថ្លែងអំណរគុណដល់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ដែលបានស្វែងរកសន្តិភាព​ ​និងសូមជូនពរទេវតាតាមថែរក្សាសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ឲ្យទទួលបាននូវសុខភាពល្អ​ ​បន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៅមុខទៀត

សូមបញ្ជាក់ថា​ ​ផ្លូវបេតុងមួយខ្សែនេះ​ ​មានប្រវែង​ ​ម៉ែត្រ​ ​ទទឹងម៉ែត្រ​ ​​ម្រាស់​សង់ទីម៉ែត្រ​ ​និងមានការដាំកូនឈើ​ ​ប្រភេទដើមក្ងោក​ ​ចំនួនដើម​ ​អមសងខាងផ្លូវផងដែរ

Related Post