រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សហគមន៍ចំនួន៤៦ នៅក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យា​ផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវរវាង​រោងម៉ាស៊ីនកិនស្រូវ ឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ឌិ​​ ​ទីណា​ ​រដ្ឋ​ន្រ្តី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​បានថ្លែងថា​ ​ដើម្បី​ឱ្យវិ​័​កសិកម្មនៅខេត្តកំពង់ធំ​ ​មានសន្ទុះកាន់តែខ្លាំងឡើង​ ​ប្រជាកសិករ​ ​និងសហគមន៍ទាំងអស់​ ​ត្រូវតែជ្រើសរើសពូជណាដែលសុទ្ធល្អ​ ​យកមកដាំដុះងាយស្រួលរកទីផ្សារ​ ​និងបានតម្លៃខ្ពស់​ ​ក្នុងនោះរោងម៉ាស៊ីនកិនស្រូវក៏សម្រេចទិញយកមកផលិតជាអង្ករក្នុងការនាំចេញទៅក្រៅប្រទេស

ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម​ ​ស្តីពីការផលិត​ ​និងការផ្គត់ផ្គង់ស្រូវ​ ​មានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត​ ​យ៉ង​ ​សាំងកុមាររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ​និងជារដ្ឋលេខាធិការក្រសួង​ ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​នេសាទ​ ​ឯកឧត្តមបណ្ឌិត​ ​កៅ​ ​ថា​ ​ប្រតិភូរាជរដ្ឋាភិបាល​ ​ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​ ​និងកសិកម្ម​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​លោកជំទាវ​ ​និងបងប្អូនសហគមន៍ចំនួន​ ​បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម​ ​ស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវរវាងរោងម៉ាស៊ីនកិនស្រូវ​ ​និងសហគមន៍ចំនួន​ ​នៅក្នុងខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​សម្រាប់ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន​.​ហិចតា​ ​ទទួលបានទិន្នផលជាមធ្យមប្រមាណតោនក្នុងហិចតា​ ​សហគមន៍កសិកម្មបានចុះកិច្ចសន្យាផលិតកម្មកសិកម្មបានចំនួន​ ​សហគមន៍ក្នុងនោះកិច្ចសន្យា​ ​ផលិតកម្មស្រូវចំណីចំនួន​ ​និងផលិតកម្មបន្លែចំនួន​ ​លើផ្ទៃដីចំនួន​ ​​.​ហិចតា​ ​ទទួលបានបរិមាណផលចំនួន​ ​​,​តោន​ ​រោងម៉ាស៊ីនចំនួន​ ​បានចូលរួមផងដែរ​ ​ក្នុងនោះរោងម៉ាស៊ីនបានចុះកិច្ចសន្យាចំនួន​ ​និងចំនួនទៀតកំពុងចាប់ដៃគូ​ ​

ឯកឧត្តម​ ឌិ​​ ​ទីណា
រដ្ឋ​ន្រ្តី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​បានលើកឡើងថា​ ​ការរៀបចំធ្វើកសិកម្មអ្វីមួយត្រូវមានតែប្រព័ន្ធមួយច្បាស់លាស់​ ​ដើម្បីរកទីផ្សារ​ឱ្យ​បានទូលាយ​ ​ត្រូវតែមានពូជ​សុទ្ឋ​ល្អ​ ​ក្នុងការទទួលបានទិន្នផលខ្ពស់​ ​បានតម្លៃសមរម្យ​ ​និងយកទៅលក់​ឱ្យ​រោងម៉ាស៊ីនកិនស្រូវ​ ​ព្រោះគិតថាដំណាំកសិកម្មទាំងអស់សុទ្ធតែជ្រើសរើសពូជបានល្អ​ ​ដំណាំស្រូវមានគុណភាព​ ​ប្រ​សិទ្ឋ​ភាពខ្ពស់​ ​ស្រូវប្រើសរីរាង្គ​សុទ្ឋ ​យកទៅ​បិ​ភោគមិនប៉ះពាល់ដល់សុខភាព​ ​គឺមិនប្រើជីគីមី​ ​ថ្នាំសម្លាប់សត្វល្អិត​ ​បច្ចេកទេសផ្សេងៗដែលធ្វើ​ឱ្យ​ស្រូវនោះលូតលាស់បានល្អ​ ​

ឯកឧត្តម​ ​រដ្ឋមន្ត្រី​ ​បានសំណូមពរដល់សហគមន៍ចំនួនទាំងអស់​ ​មេត្តាយកចិត្តទុកដាក់ទៅលើ​វិ​័​កសិកម្មឲ្យមានការរីកចម្រើន​ ​ដើម្បីទ្រទ្រង់នៅសុខភាពនិងជីវភាពគ្រួសារឲ្យមានការរីកចម្រើន​ ​ក្នុងការនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេសផងដែរ​ ​ចុងក្រោយសហគមន៍ទាំងអស់និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ ​ក៏បានចុះហត្ថលេខាធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម​ ​ដើម្បីបម្រើ​ឱ្យវិ​​័​កសិកម្មនៅខេត្តកំពង់ធំទទួលបានលទ្ធផលល្អ

Related Post