រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព


(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច​ ​សហការជាមួយស្ថាប័នពាក់ព័ន្ធ​ ​ចុះអនុវត្តគោលនយោបាយ​ ​ភូមិ​ ​ឃុំ​ ​មានសុវត្ថិភាព​ ​ជាពិសេសពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ​ ​នៅតាមមូលដ្ឋាន​ ​និងបទល្មើសនេសាទគ្រប់ប្រភេទ​ ​ឲ្យមានប្រសិទ្ធភាព​ ​និងការទទួលខុសត្រូវខ្ពស់

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​ដែលមានការអញ្ជើញចូលរួមពី​ ​គណៈអភិបាលខេត្ត​ ​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ​និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប​ ​នាព្រឹកថ្ងៃទី​ ​ខេត្តកក្កដា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងទៀតថា​ ​កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនេះ​ ​ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពប្រចាំខែរបស់ខេត្ត​ ​និងសកម្មភាពនានាដែលបានកើតមានឡើងនៅក្នុងខេត្តកំពង់ធំ​ ​លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់​ ​បន្តអប់រំ​ ​បង្ក្រាប​ ​និងដកហូត​ ​លើប្រជាពលរដ្ឋណាដែលបន្តកាប់ទន្ទ្រានដីព្រៃលិចទឹក​ ​បន្ទាប់ពីអាជ្ញាធរបានធ្វើការកំណត់ព្រំប្រទល់​ ​ច្បាស់លាស់រវាងដីឯកជន​ ​និងដីរបស់រដ្ឋ​ ​

Related Post