រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សមិទ្ធិផលថ្មីមួយទៀតនៅខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យសាងសង់វេរ៉ងដារបន្តទៀត តាមដងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នៅថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចុះពិនិត្យស្ថានភាព​វេ​រ៉​ង​ដារដែលបានសាងសង់រួចជាស្ថាពរ​ ​និងអនុញ្ញាត​ឱ្យ​សាងសង់​វេ​រ៉​ង​ដារ​ ​បន្តទៀតតាមច្រាំងស្ទឹងដងស្ទឹងសែន​ ​មានប្រវែង​ ​ម៉ែត្រ​ ​

នៅក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំថ្លែងថា​ ​ការសាងសង់​វេ​រ៉​ង​ដារនេះ​ ​បានលើក​ម្ពស់​សោភ័ណភាពក្នុងក្រុងស្ទឹងសែនឲ្យមានសម្រស់កាន់តែស្អាត​ ​មានកន្លែងអង្គុយគយគន់សម្រស់តាមដងស្ទឹងសែន​ ​ជាពិសេសដែលបានបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនមានទីឃ្លាធំទូលាយសម្រាប់ដើរកំសាន្ត​ ​ស្រូបយកខ្យល់បរិសុទ្ធ​ ​កន្លែងហាត់ប្រាណ​ ​ក៏ដូចជាបង្កើនប្រាក់ចំណូលដល់បងប្អូនអាជីវករដែលបានលក់ដូរជាប្រចាំជារៀងរាល់ថ្ងៃ​ ​បានធ្វើឲ្យជីវភាពរបស់គាត់មានភាពប្រសើរជាងមុន​ ​

លើសពីនេះទៀត​ ​កឧត្តម​ ​ងួន​ ​រតនៈបានសំណូមពរដល់បងប្អូនដែលលក់ដូរតាម​ ​រទេះ​ រឺ​ម៉ក​ ​និងអ្នកមកដើរកំសាន្តតាមដងស្ទឹងសែន​ ​ក៏ដូចជាទីកន្លែងតំបន់ទេសចរណ៍នានា​ ​សូមរក្សាអនាម័យឲ្យបានល្អ​ ​បរិស្ថានស្អាត​ ​នាំមកនូវសុខភាពល្អ​ ​និងសេចក្តីថ្លៃ​ថ្នូ​​ ​ហើយកុំភ្លេចនៅថ្ងៃទី​ ​ខែកក្កដា​ ​ខាងមុខនេះ​ ​អ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ​សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា

Related Post