រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៨៤៣ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន២ឃុំ នៅស្រុកសន្ទុក

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រត​:អភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញប្រគល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​ចំនួន​ ​ប័ណ្ណ​ ​ជូនប្រជាពលរដ្ឋចំនួនឃុំ​ ​មានឃុំត្បូងក្រពើ​ ​និងឃុំកកោះ​ ​ស្មើនឹង​ ​ភូមិ​ ​នៅស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

នាឱកាសនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងថា​ ​ការចុះធ្វើ​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ​ ​មានការស្មុគស្មាញ​ ​ហើយមន្ត្រីជំនាញទាំងអស់​ ​ធ្វើការងារដោយប្រុងប្រយ័ត្ន​ ​ហ្មត់ចត់បំផុត​ ​ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ​សម្រាប់ភូមិនីមួយៗ​ ​រហូតសម្រេចបានផ្តល់វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ​ ​ឲ្យពួកគាត់ប្រើប្រាស់ដោយស្របច្បាប់​ ​និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បញ្ជាក់ទៀតថា​ ​ប័ណ្ណកម្មសិទ្ធិនេះ​ ​ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ​ ​និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់​ ​និង​ ​បទដ្ឋានគតិយុត្តជាធរមាន​ ​ទើបអាចធ្វើប័ណ្ណកម្មសិទ្ធិនេះបាន​ ​ដើម្បីធានាសុវត្ថិភាព​ ​ដល់បងប្អូនប្រជាពលរដ្ឋ​ ​ជាម្ចាស់ដី​ ​និងអ្នកកាន់កាប់ដីជាក់ស្តែង​ ​មិនមានការភ័យខ្លាច

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្តទៀតថា​ ​ការធ្វើប័ណ្ណកម្មសិទ្ធិធីធ្លីនេះ​ ​គឺជាគោលនយោបាយដីធ្លី​ ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលមានសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ជានាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ​បានយកចិត្តទុកដាក់បំផុតលើដំណើរការចុះបញ្ជីដីធ្លីនៅគ្រប់រាជធានីខេត្តទាំងអស់​ ​ក្នុងនោះក៏មានខេត្តកំពង់ធំយើងដែរ​ ​ដើម្បីធានាសេចក្តីសុខសុវត្ថិភាពដីធ្លី​ ​ហើយការធ្វើប្លង់ដីលក្ខណៈផ្ដល់អំណោយផ្តាច់ពីឪពុកម្ដាយទៅកូន​ ​គឺមិនមានការបង់ប្រាក់នោះទេ

Related Post