រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញកាត់ខ្សែបូរ និងសម្ភោធដាក់ឱ្យ​ដំណើរការជាផ្លូវការ​រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា ខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​លោកLE​ ​THANH​ ​H​UN​G​ ​ជាសមាជិកក្រុមប្រឹក្សា​ភិ​បាល​ ​និងជាប្រធានសមាគមកៅស៊ូវៀតណាម​ ​លោក​ ​T​RUON​G​ ​MINH​ ​TRUNGជាអគ្គនាយករង​ម្ព័ន្ធ ​និងជាអនុប្រធានគណៈកម្មាធិការ​ចិន្ត្រៃយ៍​ដឹកនាំការអភិវឌ្ឍន៍សាជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា​ ​អមដំណើរជាមួយថ្នាក់ដឹកនាំរបស់​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាមមានដូចជាលោក​/​លោកស្រី​ ​ប្រធាន​ ​អនុប្រធានកា​រិ.​​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាម​ ​បានអញ្ជើញកាត់ខ្សែបូ​ ​និង​ម្ភោ​ដាក់​ឱ្យ​ដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ​ ​ជីប៉ា​ ​ខេត្តកំពង់ធំ​ ​ស្ថិតឃុំដងកាំបិត​ ​ស្រុកសណ្តា​ន់ ​ខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

ពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី​ ​នៅក្រុមហ៊ុន​ ​ស៊ី​ ​​ ​ស៊ី​ ខេ ​អភិវឌ្ឍន៍កៅស៊ូ​ ​រោងចក្រកែច្នៃជ័រកៅស៊ូ​ ​ជីប៉ា​ ​កំពង់ធំឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានថ្លែងថា​ ​រហូតមកដល់ពេលនេះ​ ​រោងចក្រកែច្នៃជ័រកៅស៊ូ​ ​ជីប៉ា​ ​កំពង់ធំ​ ​បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់​ ​ដែលបានគ្រោងទុក​ ​និងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត​ ​តោនក្នុងម៉ោង​ឱ្យ​ដំណើរការ​ ​នេះជារោងចក្រកែច្នៃកៅស៊ូប្រកបដោយបច្ចេកវិទ្យាទំនើប​ ​ជាការកត់សម្គាល់នូវដំណើរការ​ ​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ ​របស់បុគ្គលិកក្រុមហ៊ុន​ ​អ្នកម៉ៅការសំណង់​ ​អ្នកផ្គត់ផ្គង់ឧបករណ៍​ម្ភារៈ​និងក្រុមហ៊ុនជាដៃគូមួយចំនួនទៀតបានចូលរួម​ ​ចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ

ឯកឧត្តម​ ​ងួន​ ​រតនៈ
​ ​បានបន្តទៀតថា​ ​ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ​ ​និង​ ​លើកកំពស់តម្លៃទំនិញ​ ​បង្កើនការប្រកួតប្រជែង​ ​និងនាំ​ ​មកនូវប្រសិទ្ធភាពក្នុងផលិតកម្ម​ ​និងអាជីវកម្ម​ ​​ម្ព័ន្ធ​ឧស្សាហកម្មកៅស៊ូវៀតណាម​ ​បានយល់ព្រមអនុញ្ញាត​ឱ្យ​វិនិយោគ​ ​លើគម្រោងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ​ ​ជីប៉ា​ ​កំពង់ធំ​ ​របស់ក្រុមហ៊ុន​ ​ស៊ី​ ​​ ​ស៊ី​ ខេ ​អភិវឌ្ឍន៍កៅស៊ូ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានកោតសរសើរដល់​ ​ក្រុមហ៊ុនក៏បានជួយកសាងហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ដែលជួយសម្រួលដល់ជីវភាពប្រជា​ ​ពលរដ្ឋកាន់មានភាពល្អប្រសើរ​ ​ការដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃកៅស៊ូជីប៉ាកំពង់ធំ​ ​នាពេលនេះ​ ​ពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ច​ ​ជាពិសេសជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសណ្តា​ន់​ផ្ទាល់ឲ្យកាន់តែរីកចម្រើន​ ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនវិនិយោគវៀតណាមទាំងអស់​ ​​ម្ព័ន្ធ​កៅស៊ូវៀតណាម​ ​និងសូមគាំទ្រ​ ​និងស្វាគមន៍​វិនិ​យោគិនវៀតណាមបន្តអនុវត្តផែនការវិនិយោគ​ ​ក្នុងខេត្តកំពង់ធំ​ឱ្យ​បានកាន់តែច្រើនថែមទៀត

Related Post