រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អនុញ្ញាតិជួបសម្តែងការគួរសមជាមួយ​ក្រុមការងារសមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីស្តាប់នូវបាយការណ៍វឌ្ឍនៈភាពនៃការលើក​កម្ពស់វិស័យសុខាភិបាលខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អនុ​ញ្ញាតិ​ទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារសមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូ​គ្រី​នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ​ដើម្បីស្តាប់នូវបាយការណ៍​ឌ្ឍនៈ​ភាពនៃការលើក​ម្ពស់វិ​​័​សុខាភិបាលនៅខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​នៅសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណសមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូ​គ្រី​នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ​ដែលបានប្រើប្រាស់ធនធាន​ ​និងថវិកា​ ​ដើម្បីលើក​ម្ពស់វិ​ស័យសុខាភិបាលនៅខេត្តកំពង់ធំ​ ​ជាពិសេសបានចូលរួមកែលម្អមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​មន្ទីរពេទ្យបង្អែកបារាយណ៍​-​​ន្ទុ​​ ​និងមន្ទីរពេទ្យបង្អែកស្ទោង​ ​មានការប្រែប្រួល​ ​ជាមួយនឹងការជួសជុលហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ប្រព័ន្ធរំដោះទឹកភ្លៀង​ ​និងអគាររដ្ឋបាល​ ​មានការប្រែប្រួលខ្លាំង​ ​និងមានសោ័ណ្ឌ​ភាពស្អាត​ ​មានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរជាងមុន​ ​លើសពីនេះទៀត​ ​សមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូ​គ្រី​នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ​បានផ្តល់នូវសម្ភារ​វិជ្ជ​សាស្ត្រ​ ​ឧបករណ៍សម្រាប់ទប់បណ្ដាញអគ្គិសនី​ ​រក្សាតុល្យភាពអគ្គិសនីកុំឲ្យឡើងចុះ​ ​ព្រមទាំងបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀតផង

តាមរយៈជំនួយដោះថ្លៃថ្លានេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានណែនាំដល់ប្រធានមន្ទីរពេទ្យទាំងអស់​ ​ត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់រូប​ ​ប្រកបដោយការជឿទុកចិត្តពីប្រជាពលរដ្ឋ​ ​លើ​វិ​សុខា​ភិបាលនៅខេត្តកំពង់ធំ​ ​ដោយអ្នកជំងឺណាដែលអាចព្យាបាលក្នុងខេត្តបាន​ ​មិនគួរឲ្យគាត់ទៅព្យាបាលនៅទីណាដែលឆ្ងាយ​ ​ទៅក្រៅប្រទេស​ ​ដែលមានការចំណាយថវិកាច្រើននោះទេ​ ​ម្យ៉ាងវិញទៀត​ ​សូមជួយថែរក្សា​ ​នូវសម្ភារទាំងនេះ​ ​ពង្រឹងការគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ឲ្យកាន់តែប្រសើរឡើង​ ​ហើយប្ដេជ្ញាបន្តថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យបានល្អ​ ​គង់វង់យូអង្វែង​ ​ពីព្រោះសមិទ្ធផលទាំងនេះកើតចេញពីទឹកចិត្តនៃក្តីស្រឡាញ់របស់សមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូ​គ្រី​នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ​សម្រាប់អ្នកកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ​ក៏ដូចជាប្រធានមន្ទីរសុខ​ភិ​បាល​ ​និងប្រធានមន្ទីរពេទ្យបង្អែកទាំងបី​ ​ពង្រឹងការគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ឲ្យកាន់តែប្រសើរឡើង​ ​ហើយប្ដេជ្ញាបន្តថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យបានល្អ​ ​គង់វង់យូអង្វែង​ ​ពីព្រោះសមិទ្ធផលទាំងនេះកើតចេញពីទឹកចិត្តនៃក្តីស្រឡាញ់របស់ចូលសមាគមនៃកាយសាសនាចក្រនៃព្រះយេស៊ូ​គ្រី​នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ​សម្រាប់អ្នកកំពង់ធំ

Related Post