រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅរសៀលថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍នា​ ​រដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​បានសំដែងការគួរសម​ ​និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ ​និងបុគ្គលិកមន្ត្រីរាជការ​ ​នៃមន្ទីរសាធារណការ​ ​និងដឹកជញ្ជូនខេត្តកំពង់ធំ​ ​ក្នុងការលើកទឹកចិត្ត​ ​ឲ្យ​ ​ខំ​បំ​ពេញការងារបានល្អ​ ​នៅក្នុងអង្គភាពរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ​ ​និងយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ

កម្មវិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ ​និងបុគ្គលិកមន្ត្រីរាជការ​ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងគណៈប្រតិភូរបស់​​​ក្រសួងព្រមទាំងមន្ត្រីរាជការនៅក្នុងមន្ទីរជាច្រើនរូបផងដែរ

លោក​ ជូ ​កូឡា​ ​ប្រធានមន្ទីរសាធារណការ​ ​និងដឹកជញ្ជូនខេត្តកំពង់ធំ​ ​បានឡើងធ្វើរបាយការណ៍ពីការរីកចម្រើនមួយចំនួនគឺការ​​​ដឹកនាំ​ ​និងគ្រប់គ្រងរបស់មន្ទីរប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ​ ​និងសម្រេចបានសមិទ្ធផលជាច្រើនគួរ​ឱ្យ​កត់សម្គាល់​ ​ទៅលើការពង្រឹងប្រសិទ្ធភាពការងារ​ ​និងការលើក​ម្ពស់ ​សមត្ថភាពស្ថាប័ន​ ​ជាពិសេសការខិតខំប្រឹងប្រែងកសាងហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ផ្លូវថ្នល់ក្នុងដែនសមត្ថកិច្ច​ ​របស់ខ្លួន​ ​ប្រកបដោយការទទួលខុសត្រូវ​ ​ចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងអស់នេះ​ ​និងការរួមសហការគ្នាបាន​ ​យ៉ាងល្អពុះពារជំនះនូវរាល់ការលំបាកគ្រប់បែបយ៉ាង​ ​ក្នុងការគ្រប់គ្រង​ ​ដឹកនាំ​ ​និងប្រតិបត្តិការងារជំនាញ​ ​រហូតឈានទៅសម្រេចបានជោគជ័យ​ ​ឆ្លើយតបបានតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ​ ​ផែនការគោលនយោបាយរបស់អាជ្ញាធរខេត្ត​ ​ក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​ក៏ដូចជារាជរដ្ឋាភិបាល​ ​ដែលបានប្រគល់ជូន

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម​ ​ប៉េង​ ​ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​បានថ្លែងថា​ ​ត្រូវរៀនសូត្រពីការងារ​ ​និងសិក្សាស្វែងយល់បន្ថែម​ ​ពិសេសគឺបច្ចេកវិទ្យាឌីជីថល​ ​ដើម្បីយើងអាចធ្វើការងារបានលឿនឆាប់រហ័ស​ ​ត្រង់ចំណុចនេះប្រធានមន្ទីរត្រូវគិតគូរដល់ការចាត់ចែង​ន្រ្តីឱ្យ​ទទួលការបណ្ដុះបណ្ដាល​ ​សិក្ខាសាលាផ្សេងៗបើមាន​ ​ដើម្បីយកចំណេះដឹងទាំងនោះមកបន្ថែមល្បឿនការងារ​ ​ត្រូវផ្ដល់ការលើកសរសើរ​ ​និងការលើកទឹកចិត្តផ្សេងៗ​ ​ដល់បុគ្គលិកមន្ត្រីរាជការ​ ​ដែលបានខិតខំប្រឹង​ ​ប្រែង​បំ​ពេញការងារប្រកបដោយប្រសិទ្ធភាព​ ​និងប្រសិទ្ធផល​ ​ជាពិសេសបុគ្គលិកមន្ត្រីរាជការរបស់យើង​ ​ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការងាររបស់មន្ទីរនាពេលកន្លងមក​ ​ក៏ដូចជាក្នុងពេលអនាគត​ ​ផងដែរ

ជាចុងក្រោយរដ្ឋមន្ត្រីក្រសួងសាធារណការ​ ​និងដឹកជញ្ជូន​ ​បានផ្ដាំផ្ញើដល់ប្រធានមន្ទីរ​ ​និងមន្ត្រីទាំងអស់ត្រូវខិតខំកសាងហេ​ដ្ឋា​នាស​ម្ព័ន្ធ​ក្នុងខេត្តប្រកបដោយគុណភាពតាមស្ដង់ដារបច្ចេកទេស​ ​មានប្រសិទ្ធភាព​ ​និងការទទួលខុសត្រូវខ្ពស់​ ​ស្របតាមផែនការយុទ្ធសាស្ត្រ​ ​និងការណែនាំរបស់ថ្នាក់ដឹកនាំ​ ​ត្រូវរិះរក​ ​ផ្លាស់ប្តូរវិធីតាមដាន​ ​ត្រួតពិនិត្យ​ ​ការកសាង​ ​ជួសជុល​ ​និងថែទាំផ្លូវថ្នល់តាមរបៀប​ ​ដែល​ ​មានប្រសិទ្ធភាពជាមុន​ ​ដើម្បី​ឱ្យ​មានគុណភាពផ្លូវមានភាពរឹងមាំបានយូរអង្វែង​ ​ជំរុញការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក​ ​និងការចូលរួមការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្ត​ ​តាមរយៈការចែកមួក​សុ​វត្តិភាព​ ​និងការចែកស្ទីក​ឃឺ​ចំណាំងផ្លា​ ​ព្រមទាំងរៀបចំការដាក់ស្លាកសញ្ញា​ ​គំនូសសញ្ញាចរាចរណ៍​ ​តាមដងផ្លូវ​ ​តាមតំបន់គ្រោះថ្នាក់​ឱ្យ​បានត្រឹមត្រូវ

Related Post