រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុង​ភូមិសាស្ត្រ​ស្រុកស្ទោង


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំសហការី​ ​និងមន្ត្រីជំនាញ​ ​ធ្វើការត្រួតពិនិត្យ​ ​ស្ថានភាពជាក់ស្ដែងនៃការកើនឡើងទឹកជំនន់ក្នុងភូមិសាស្ត្រ​ ​ឃុំទ្រៀល​ ​និងឃុំបន្ទាយស្ទោង​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ

ក្រោយពីទទួលបានសេចក្ដីការរាយការណ៍ពីអាជ្ញាធរស្រុក​ ​ស្ដីពីស្ថានភាពទឹកជំនន់មានការកើនឡើង​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​សម្ដែងនូវការយកចិត្តទុកទាក់​ ​ចុះត្រួតពិនិត្យដោយផ្ទាល់​ ​ពីផលប៉ះពាល់នានា​ ​នឹងអនុវត្តនូវវិធានការដោះស្រាយបញ្ហាអោយមានប្រសិទ្ធភាពទាន់ពេលវេលា

ស្ថានភាពបច្ចុប្បន្ន​ ​មានការជនលិចមួយចំនួននៅលើ​ ​ផ្ទៃដីដាំដុះដំណាំ​ ​ស្រែចម្ការ​ ​ផ្លូវថ្នល់​ ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ទីវត្តអារាម​ ​ផ្ទះសម្បែង​ ​និងនៅតាមបណ្តាលសាលារៀន​ ​តែមិនទាន់ប៉ះពាល់ខ្លាំងដល់ការសិក្សារបស់សិក្សា​នុ​សិស្សនោះទោះទេ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ជំរុញដល់អាជ្ញាធរស្រុក​ ​ត្រូវតាមដាននូវស្ថានភាព​ម្ពស់​ទឹក​ ​ស្រង់ទិន្នន័យខ្នងផ្ទះប្រជាពលរដ្ឋដែលរងការជន់លិច​ ​រាយការណ៍មកថ្នាក់លើ​ ​ដើម្បីរៀបចំជំនួយនិងអំណោយជូនដល់គ្រួសារ​​​ដែលរងផលប៉ះពាល់

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមប្រុងប្រយ័ត្នខ្ពស់​ ​នៃការហក់ឡើងទឹកជំនន់នៅពេលនេះ​ ​ជាពិសេស​ ​ត្រូវមើលថែក្មេងៗឲ្យបានល្អ​ ​ដើម្បីចៀសផុតពីការលង់ទឹក​ ​ឆ្លងចរន្តអគ្គិសនី​ ​ក៏ដូចជាការការពារពីសត្វសិរពិសនានាខាំទិច​ ​ព្រមទាំងជំរុញឲ្យអាជ្ញាធរ​ ​ស្រុក​ ​ឃុំ​ ​ភូមិ​ ​បន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត​ ​ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

Related Post