រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ទទូចអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានទទូចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរដូវវស្សានេះ​ ​សូមប្រុងប្រយ័ត្ន​ ​និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន​ ​និងក្មេងៗ​ ​ឲ្យបានល្អ​ ​ដើម្បីចៀសផុតពីការលង់ទឹក​ ​ឆ្លងចរន្តអគ្គិសនី​ ​ក៏ដូចជាការការពារពីសត្វសិរពិសនានាទិចខាំ​ ​ហើយប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម​ ​ម្ហូបអាហារ​ ​ថ្នាំសង្កូវខ្លះ​ ​ដើម្បីសង្គ្រោះបឋម​ ​ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ​ ​ក្នុងអំឡុងពេលនៃការហក់ឡើងទឹកជំនន់នៅពេលនេះ​ ​

ការថ្លែងយ៉ាងដូច្នេះ​ ​នៅក្នុងបេសកកម្មឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកប្រាសាទសំបូរ​ ​ដែលមានការជន់លិចខ្លាំងនៅតំបន់មួយចំនួន​ ​នាព្រឹកថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ

នៅក្នុងបេសកកម្មនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​នៅចំពោះមុខនេះ​ ​ស្ថានភាពទឹកជំនន់​ ​បានជន់ខ្លាំងនៅស្រុកចំនួន​ ​​ ​រួមមាន​ ​ស្រុកស្ទោង​ ​ស្រុកប្រាសាទសំបូរ​ ​ស្រុកសណ្តា​ន់ ​និងស្រុកបារាយណ៍​ ​ព្រមទាំងបានធ្វើឲ្យមានផលប៉ះពាល់ដំណាំស្រូវ​ ​ជីវភាពរស់នៅ​ ​និងការប្រមុខរបររបស់ប្រជាពលរដ្ឋ​ ​ហើយហេ​ដ្ឋា​រចនា​ម្ព័ន្ធ​មួយចំនួនត្រូវលិច​ ​និងខូចខាត​ ​សាលារៀនមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន​ ​ដោយរកមធ្យោបាយឲ្យគ្រូបង្រៀនតាមបណ្តុំ​ ​នៅតាមខ្នងផ្ទះ​ ​រហូតដល់ទឹកត្រូវបានស្រកទៅវិញ​ ​ហើយចំពោះដំណាំស្រូវ​ ​នៅមិនទាន់មានការខូចខាតនៅឡើយទេ​ ​ដោយនៅស្រុកខ្លះ​ ​ទឹកចាប់ផ្តើមស្រកទៅវិញខ្លះហើយ​ ​ឯកឧត្តមបន្តទៀថា​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​ក៏បានត្រៀមក្រុមការងារមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម​ ​រុក្ខាប្រមាញ់​ ​និងនេសាទ​ ​ចុះពិនិត្យ​ ​និងវាយតម្លៃអំពីផលប៉ះពាល់លើដំណាំស្រូវ​ ​របស់ប្រជាពលរដ្ឋ​ ​ដើម្បីត្រៀមផ្តល់ពូជស្រូវសម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀថា​ ​យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ​ ​បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លិចផ្ទះសម្បែង​ ​ពួកគាត់បានទៅបោះទីតាំងនៅទីទួលមានសុវត្ថិភាព​ ​ចំការរបស់ពួកគាត់​ ​ដើម្បី​ជៀ​ផុតពីគ្រោះថ្នាក់ជាយថាហេតុ​ ​ហើយក្នុងនាមអាជ្ញាធរខេត្ត​ ​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមបង្កើនការប្រុងប្រយ័ត្ន​ ​និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់​ ​រក្សាអនាម័យជាប់ជានិច្ច​ ​ទោះបីបងប្អូនធ្លាប់រស់នៅជាមួយទឹកជំនន់នេះ​ ​រាប់ឆ្នាំកន្លងមកហើយក៏ដោយ​ ​និងសូមតាមដាននូវព័ត៌មានរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខ​ ​​ ​នៅពេលដែលយើងទៅ​ ​នឹងទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នេះ​ ​បានទាន់ពេលវេលា

Related Post