រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការដាក់បង្ហាញ​ផលិតផលក្នុងស្រុក កំពុងបើកដំណើរការនៅខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​វេទិកាផ្គូផ្គងរវាងអ្នកផលិត​ ​និងអ្នកទិញ​ ​ព្រមទាំងមានការតាំងបង្ហាញផលិតផលក្នុងស្រុក​ ​ធ្វើដំណើរដល់​ ​ខេត្តកំពង់ធំហើយ​ ​ដោយបើក​ឱ្យ​ចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី​ ​ដល់ទី​ ​ខែតុលា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​និងតាំងលក់ផលិតផល​ ​នៅសួនដងស្ទឹងសែន​ ​ខាងមុខសាលាខេត្តកំពង់ធំ

ថ្លែងក្នុងពិធីបើកវេទិកាផ្គូផ្គងរវាងអ្នកផលិត​ ​និងអ្នកទិញ​ ​ព្រមទាំងមានការតាំងបង្ហាញផលិតផលក្នុងស្រុកនេះ​ ​ក្រោមគម្រោងការទទួលបានទីផ្សារ​ ​សម្រាប់អ្នកផលិតក្នុងស្រុក​ ​និងសហគ្រាសធុនមីក្រូតូច​ ​និងមធ្យម​ ​ភូមិមួយផលិតផលមួយ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំឯកឧត្តម​ ​ជា​ ​វ៉ាន់ចាន់​ ​អភិបាលរងខេត្តកំពង់ធំ​ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ​ងួន​ ​រតនៈបានមានប្រសាសន៍ថា​ ​វេទិកានេះ​ ​បានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ​ ​សម្រាប់ការកាត់បន្ថយភាពក្រីក្រ​ ​គឺការកៀរគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក​ ​នៃផលិតផល​ ​និងសេវាកម្ម​ ​ដើម្បីលើក​ម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ​និងសហគមន៍ក្នុងមូលដ្ឋាន

ភូមិមួយ​ ​ផលិតមួយ​ ​ធ្វើការជាមួយអ្នកផលិតក្នុងស្រុក​ ​ធុនមីក្រូតូច​ ​និងមធ្យម​ ​និងសមាគមធុរកិច្ច​ (​MS​ ​ME​s/S​M​ ​E​s, ​A​Cs) ​ប្រមាណ​ ​នាក់​ ​បានចូលរួម​ ​ដើម្បីបង្កើនគុណភាព​ ​និងទីផ្សារនៃផលិតផលក្នុងស្រុក

ឯកឧត្តមបណ្ឌិត​ ​សួង​ ​ណយ​ ​អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ ​ជុំរុញចលនាភូមិមួយ​ ​ផលិតផលមួយ​ ​នៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា​ ​គណៈកម្មាធិការជាតិ​ ​និងគណៈកម្មាធិការខេត្ត​-​រាជធានី​ ​ជំរុញចលនាភូមិមួយផលិតផលមួយ​ ​មានសេចក្តីរំភើបរីករាយ​ ​ក្នុងការ​​​ដឹកនាំគំនិតផ្ដួចផ្ដើម​ឱ្យ​មានជំនួបរវាងអ្នកផលិតផល​ ​និងអ្នកទិញ​ ​ដ៏មានសារៈសំខាន់នេះ​ ​ដែលមានគោលបំណងកាត់បន្ថយ​ ​​ម្លា​រវាងអ្នកផលិតក្នុងស្រុក​ ​និងអ្នកទិញ​ ​មានសក្តានុពលប្រកបដោយប្រសិទ្ធភាព​ ​និង​សុច្ចរិ​ភាព​ ​តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្ដាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ​ ​ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម​ ​អ្នកកែច្នៃវេចខ្ចប់​ ​អ្នកប្រមូលផ្ដុំផលិតផល​ (​ពីកសិដ្ឋានរហូតដល់តុបាយ​ ​ពីសិប្បកររហូតដល់អ្នកប្រើប្រាស់​) ​ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក

ឯកឧត្តមបណ្ឌិត​ ​សួង​ ​ណយ​ បានថ្លែងថា​ ​ការតាំងបង្ហាញផលិតផលនាឱកាសនេះ​ ​មានអ្នកចូលរួមដោយផ្ទាល់ប្រមាណនាក់​ ​រួមមានថ្នាក់ដឹកនាំ​ ​និងតំណាងមកពីមន្ទីរពាក់ព័ន្ធ​ ​សមាគមធុរៈកិច្ចសហគ្រាសខ្នាតតូច​ ​និងមធ្យម​ ​សហករណ៍កសិកម្ម​ ​ស្ថាប័នហិរញ្ញវត្ថុ​ ​អង្គការសង្គមស៊ីវិល​ ​និងក្រុមយុវជន​ ​គម្រោងដ៏មានសារៈសំខាន់នេះ​ ​ត្រូវបានផ្តួចផ្តើមឡើងដោយ​ ​គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ​ ​ផលិតផលមួយ​ ​និងអង្គការអុកស្វា​ ​ក្នុងឆ្នាំ​ ​នាឆ្នាំនេះ​ ​ពួកយើងមានសេចក្តី​ ​សោមនស្សរីករាយ​ ​ដែលគម្រោងនេះទទួលបានដៃគូសហការថ្មី​ ​គឺសហគ្រិនខ្មែរ​ ​ដើម្បីសហការគាំទ្រ​ ​និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក​ ​និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត​-​ក្រុងផ្សេងៗទៀត

គួរបញ្ជាក់ផងដែរថា​ ​ឆ្នាំនេះគម្រោងរៀបចំវេទិកានេះនៅ​ ​ខេត្ត​-​ក្រុង​ ​រួមមាន​ ​ខេត្តសៀមរាប​ ​កំពង់ឆ្នាំង​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​កំពង់ចាម​ ​ឧត្តរមានជ័យ​ ​កណ្តាល​ ​កំពត​ ​កោះកុង​ ​ពោធិ៍សាត់​ ​កំពង់ធំ​ ​ត្បូងឃ្មុំ​ ​ស្ទឹងត្រែង​ ​កំពង់ស្ពឺ​ ​និងខេត្តស្វាយរៀង

Related Post