រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញមន្រ្តីមានសមត្ថកិច្ចផ្សព្វផ្សាយអំពី​បញ្ហាសុខភាព រដូវទឹកជំនន់ដល់ប្រជាពលរដ្ឋ

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានជំរុញ​ន្រ្តី​មានសមត្ថកិច្ច​ ​ផ្សព្វផ្សាយអំពីបញ្ហាសុខភាព​ ​រដូវទឹកជំនន់ដល់ប្រជាពលរដ្ឋ​ ​និងត្រៀម​ ​ដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា​ ​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​នៅថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​

ឯកឧត្តម​ ​អភិបាលខេត្ត​ ​អាជ្ញាធរក្រុងស្រុក​ ​ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ពីការលិចលង់ខ្នងផ្ទះ​ ​ក៏ដូចជាការខូចខាត់ដំណាំស្រូវ​ ​និងជំរុញឲ្យអាជ្ញាធរ​ ​និងមន្ត្រីជំនាញផ្សព្វផ្សាយបញ្ហាសុខភាព​ ​និងការផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ ​ជាពិសេស​ ​ត្រូវមានការប្រុងប្រយ័ត្ននៅទីកន្លែងមានការគ្រោះថ្នាក់

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ណែនាំដល់មន្ទីរព័ត៌មានខេត្ត​ត្រូវៀ​ចំកម្មវិធីសន្ទនាមតិ​ ​ដោយមានការចូលរួមពីគ្រប់ប្រធានមន្ទីរទាំងអស់ចូលរួមជាវាល​គ្មិ​​ (​វិលជុំ​) ​ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅតាមជំនាញរបស់ខ្លួន​ ​ដូចជា​ ​បញ្ហាការជួញដូរគ្រឿងញៀន​ ​ការជួញដូរផ្លូវភេទ​ ​ចរាចរណ៍​ ​អនាម័យបរិស្ថាន​ ​សុខភាព​ ​អត្តសញ្ញាណកម្ម​ ​ដែលបញ្ហាទាំងអស់នេះ​ ​បណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សន្តិសង្គម​ ​ហើយចំពោះកិច្ចការអ្នកនាំពាក្យក្នុងអង្គភាព​ ​ត្រូវធ្វើការឆ្លើយ​បំ​ភ្លើយឲ្យបានច្បាស់លាស់​ ​និងឆាប់រហ័ស​ ​ព្រមទាំងជំរុញការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលា​ ​ឲ្យបានច្រើន​ ​ជាពិសេសបញ្ហាទំនាស់រឿងដីធ្លី​ ​នេះជាការងារមួយប្រៀបដូចជាអាហារប្រចាំថ្ងៃរបស់យើង

Related Post