រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ ​២​ក្រុង​ស្រុក​ ​ចំនួន​ ​៥​០​០​គ្រួសារ​ ​ទទួលអំណោយ​ពី​សម្ដេច​ប​វ​ធិ​ប​តី ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​លោកជំទាវ​ ​ពេជ្រ​ ​ចន្ទ​មុន្នី


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​ ​និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ​ ​ព្រមទាំងប្រតិភូ​ ​អញ្ជើញចូលរួមក្នុងពិធីចែកអំណោយ​ ​ជូនដល់គ្រួសារទទួលរងផលប៉ះពាល់​ ​ដោយគ្រោះទឹកជំនន់​ ​និងមានជីវភាពខ្វះខាត​ ​ក្នុងក្រុងស្ទឹងសែន​ ​និងស្រុកស្ទោង​ ​ចំនួន​ ​គ្រួសារ​ ​ក្នុងនោះនៅក្រុងស្ទឹងសែន​ ​ចំនួន​ ​គ្រួសារ​ ​និងស្រុកស្ទោង​ ​ចំនួន​ ​គ្រួសារ​ ​

នៅក្នុងពិធីនោះដែរ​ ​ឯក​ត្ត​​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​សូម​ឱ្យ​ក្រុមការងារ​ ​ក្រុង​ ​ស្រុក​ ​ដែលមានការិយាល័យកសិកម្មធនធានធម្មជាតិ​ ​និងបរិស្ថាន​ ​ជាសេនាធិការ​ ​នឹងចុះវាយតម្លៃផលខូចខាតដំណាំស្រូវ​ ​និងដំណាំរួមផ្សំ​ ​ជាមួយរដ្ឋបាលឃុំ​ ​សង្កាត់​ ​និងភូមិ​ ​ដើម្បីស្រង់យកទិន្នន័យខូចខាត​ ​ស្រូវ​ ​និងដំណាំរួមផ្សំ​ ឱ្យ​បានច្បាស់លាស់​ ​ដើម្បីឲ្យក្រុងស្រុកមានមូលដ្ឋានក្នុងការរៀបចំសំណើស្នើសុំ​ ​ស្បៀងសង្គ្រោះបឋម​ ​និងពូជស្រូវសម្រាប់ស្ដារឡើងវិញ​ ​នៅរដូវទឹកសម្រកខាងមុខនេះ

ឯកឧត្តមអភិបាលខេត្ត​ ​ណែនាំដល់ពលរដ្ឋទាំងអស់​ ​នារដូវទឹកជំនន់នេះ​ ​មេត្តាបន្ថែមការប្រុងប្រយ័ត្ន​ ​ជាពិសេសគឺកុមារតូច​ ​និងមនុស្សចាស់​ ​ត្រូវថែរក្សាសុខភាពជាប្រចាំ​ ​មានអនាម័យក្នុងការរស់នៅបីប្រការគឺ​(​ហូបស្អាត​ ​ផឹកស្អាតនិងរស់នៅស្អាត​) ​ចៀសវាងពីការឆ្លងជំងឺផ្សេងៗ​ ​និងប្រុងប្រយ័ត្នពីសត្វសេរពិលផ្សេងៗទិចខាំ​ ​កើតឡើងជាយថាហេតុ

សូមបញ្ជាក់ផងដែរថា​ ​អំណោយដែលចែកជូននៅពេលនេះ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​បេ​ ​មី​ ​កេស​ ​ទឹកត្រី​ ​យួរ​ ​ទឹកស៊ីអ៊ីវ​ ​យួរ​ ​ត្រីខ​ ​យួរ​ ​និង​ ​ទឹកបរិសុទ្ធ​ ​កេស​ ​ដែលជាអំណោយសម្ដេច​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងលោកជំទាវ​ ​ពេជ្រ​ ​ចន្ទ​មុន្នី

Related Post