រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​ ​សុខ​ ​ចន្ទធូ​ ​អញ្ជើញជាអធិបតីភាពក្នុង​ ​ពិធីវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់​ ​របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​អាណត្តិទី​ ​ឆ្នាំ​ ​នៅក្រុងស្ទឹងសែន

គោលបំណងនៃវេទិកានេះ​ ​គឺអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ដែលតម្រូវ​ឱ្យ​មានការកែលម្អប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលនានា​ ​ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន​ ​និងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​ ​សង្គមកិច្ចក្នុងការធានាការរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស​ ​និងដើម្បី​ឱ្យ​ក្រុមប្រឹក្សាខេត្តជម្រាបជូនក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​សហគមន៍​ ​ប្រជាពលរដ្ឋ​ ​និងអ្នកពាក់ព័ន្ធនានា​ ​អំពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តក្នុងរយៈពេលមួយឆ្នាំ​ ​ចំពោះការឆ្លើយតបនូវសំណើ​ ​សំណូមពរនានា​ ​របស់ក្រុមប្រឹក្សាក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ពិភាក្សា​ ​បកស្រាយអំពីបញ្ហានានាដល់អ្នកចូលរួម​ ​និងក៏ដូចជាស្វែងរកដំណោះស្រាយ​ ​និងសំណូមពររបស់ប្រជាពលរដ្ឋ​ ​

ក្នុងឱកាសនោះដែរ​ ​អង្គវេទិកាទាំងមូលក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ​ ​និងអ្នកចូលរួមទាំងអស់អនុញ្ញាតធ្វើការលើកជាសំណួរ​ ​សំណូមពរ​ ​និងធ្វើការបង្ហាញអំពីតម្រូវការ​ ​ក៏ដូចជាបញ្ហានានាដែលមាននៅក្នុងសហគមន៍របស់ខ្លួន​ ​ជូនដល់គណៈអធិបតីដើម្បីធ្វើការបកស្រាយ​ ​ក៏ដូចជាដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបតែជួបប្រទះបញ្ហាផ្សេងៗដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន​ ​

គួរបញ្ជាក់ផងដែរថា​ ​រដ្ឋបាលខេត្តកំពង់ធំបានរៀបចំ​ ​វេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់​ ​របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី​ ​ឆ្នាំ​ ​នៅទូទាំងក្រុងស្រុក​ ​ដោយដំណើរការរយៈពេលថ្ងៃ​ ​និងមានការចូលរួមលើកឡើងនូវ​ ​សំណួរ​ ​សំណើ​ ​សំណូមពរនានា​ ​យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ​ ​ថ្នាក់ដឹកនាំ​ ​អាជ្ញាធរ​ ​និងស្ថាប័នពាក់ព័ន្ធនានា​ ​បានទទួលយកនូវរាល់សំណើ​ ​និងសំណូមពរ​ ​និងធ្វើការបកស្រាយ​ ​ឆ្លើយបំភ្លឺ​ ​ទៅកាន់ប្រជាពលរដ្ឋវិញ​ ​យ៉ាងក្បោះក្បាយ​ ​និងមានប្រសិទ្ធភាពផងដែរ

Related Post