រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ខេត្តកំពង់ធំ ប្រារព្ធពិធីប្រណាំងទូកង ដណ្តើមយកជ័យលាភី​ថ្នាក់ខេត្ត ដើម្បីចូលរួមប្រណាំងទូកថ្នាក់ជាតិ នៃពិធីបុណ្យអុំទូក​ខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​រសៀល​ ​ថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំនេះ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បានប្រារព្ធពិធីប្រណាំងទូក​ ​​ ​ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត​ ​ដើម្បីចូលរួមប្រណាំងទូកថ្នាក់ជាតិ​ ​នៃពិធីបុណ្យអុំទូក​ ​អកអំបុក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​នាពេលខាងមុខនេះ​ ​ដែលពិធីប្រពៃណីមួយនេះ​ ​បានដំណើរការទៅក្រោមអធិបតីភាព​ ​ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​អគ្គទេសាភិបាលកិត្តិយសធនាគារជាតិ​ ​និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ​ ​ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភារដ្ឋសភា​ ​រាជរដ្ឋាភិបាល​ ​គណៈអភិបាលខេត្ត​ ​ថ្នាក់ដឹកនាំ​ ​មន្ទីរ​ ​អង្គភាព​ ​ស្ថាប័ន​ ​នានាជុំវិញខេត្ត​ ​ប្រជាពលរដ្ឋ​ ​យ៉ាងច្រើនកុះករ
ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានស្វាគមន៍​ ​គណៈអធិបតី​ ​និងលើកទឹកចិត្ត​ ​ដល់ក្រុមកីឡាទូកង​ ​ទាំងអស់ឲ្យខិតខំប្រឹងប្រែង​ ​ឲ្យអស់ពីសមត្ថភាព​ ​ក្នុងពិធីប្រណាំងទូកនេះ​ ​ដណ្តើមយកជ័យលាភី​ ​ថ្នាក់ខេត្ត​ ​និងឈានទៅចូលរួមប្រណាំងទូកថ្នាក់ជាតិ​ ​នៃពិធីបុណ្យអុំទូក​ ​អកអំបុក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​នាពេលខាងមុខនេះ
ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​សូមថ្លែងអំណរគុណ​ ​ចំពោះ​ ​សប្បុរសជនទាំងអស់​ ​ដែលបានឧបត្ថម្ភគាំទ្រ​ ​ដល់ពិធីប្រណាំងទូក​ ​​ ​របស់ខេត្ត​ ​
ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ បានលើកឡើងថា​ ​ការរៀបចំពិធីអុំទូករបស់ខេត្ត​ ​គឺជាការចូលរួមចំណែកក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏​ ​ល្អផូរផង់របស់ជាតិ​ ​ហើយក៏ជាទម្លាប់របស់ខេត្តកំពង់ធំដែលតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំកន្លងមកផងដែរ​ ​កម្មវិធីដ៏ឱឡារិកនាថ្ងៃនេះ​ ​ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ​ ​ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាព​ ​ស្ថិរភាពនយោបាយពេញលេញ​ ​ក្រោមការ​​​ដឹកនាំរបស់ស្ថាបនិកសន្តិភាព​ ​សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​និងការ​​​ដឹកនាំរបស់សម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រីដែលតែងតែទទួលបានការទុកចិត្ត​ ​និងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិតបានបន្តថា​ ​អត្ថន័យសំខាន់នៃពិធីបុណ្យអុំទូកថ្ងៃនេះ​ ​មិនមែនជាការចង់ឈ្នះចង់ចាញ់យករង្វាន់អ្វីនោះទេ​ ​តែជាការចូលរួមថែរក្សា​ ​វប្បធម៌ប្រពៃណីជាតិ​ ​ដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្ត​រ៍​តរៀងទៅ​ ​ដូចដែលយើងទាំង​ ​អស់គ្នាបានដឹងមកហើយ​ ​ពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីប​ ​សំពះព្រះខែ​ ​និងអកអំបុក​ ​ជាប្រពៃ​៏ ​ទំនៀមទម្លាប់ខ្មែរ​ ​ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ​ ​សព្វថ្ងៃពិធីបុណ្យដ៏មានសារៈសំខាន់នេះ​ ​ត្រូវបានពលរដ្ឋប្រតិបត្តិបន្តរៀងរាល់ឆ្នាំ​ ​និងចាត់ទុកថាជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ​ ​ក្នុងចំណោមពិធីបុណ្យសំខាន់ជាច្រើនទៀត
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា​ ​ការរៀបចំពិធីបុណ្យអុំទូក​ ​ក៏ជាការឧទ្ទិស​ ​និងសម្ដែងនូវការដឹងគុណដល់ទន្លេមេគង្គ​ ​និងទន្លេសាបដែលបានផ្ដល់ជីជាតិយ៉ាងសំខាន់បម្រើដល់​វិ​័​កសិកម្មផងដែរ​ ​​ ​ហើយពិធីប្រណាំងចាប់ផ្តើម​ ​ក្រោមបរិយាសសប្បាយរីករាយនិងអាកាសធាតុ​ ​អំណោយផលល្អពីព្រះអាទិត្យ​ ​ចែងចាំងបង្កឲ្យក្រុមកីឡាករអុំទូក​ ​តាមដង​ ​ស្ទឹងសែន​ ​បញ្ចេញនូវសមត្ថភាព​ ​បច្ចេកទេស​ ​ប្រ​គួ​​ ​ប្រជែង​ ​ជូនប្រជាពលរដ្ឋគាំទ្រ​ ​ទស្សនាកំសាន្ត

Related Post