រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមបណ្ឌិត ជា ចាន់តូ ជួបសំណេះសំណាលជាមួយ​ក្រុមកីឡាករអុំទូក ក្រោយពេលបញ្ចប់ពិធីប្រណាំងទូក

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា​ ​អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក​ ​ក្រោយពីបញ្ចប់ពិធីប្រណាំងទូក​ ​នៅខេត្តកំពង់ធំ​ ​នាល្ងាចថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ បានលើកឡើងថា​ ​ព្រឹត្តិការណ៍បុណ្យអ៊ុទូកនៅពេលនេះ​ ​ប្រជាពលរដ្ឋដែលបានចូលរួមក៏បានសំដែងការសាទរសប្បាយរីករាយយ៉ាងក្លៀវក្លាផងដែរ​ ​ខណៈព្រឹត្តិការណ៍​ដ៍​​ឡារឹ​នេះ​ ​ញ៉ាំង​ឱ្យ​កក្រើកនៅក្រុងស្ទឹងសែនតែម្ដង​ ​ជាលទ្ធផលល្អ​ ​នៃតម្លៃសន្តិភាពជាតិដែលរកបាន​ ​និងរក្សាដោយគណបក្សប្រជាជនកម្ពុជា​ ​ដែលមានសម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​និងសម្ដេច​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​រួមជាប្រជាពលរដ្ឋនៅទូទាំងប្រទេស
ឯកឧត្តមបណ្ឌិតបានបន្តថា​ ​ខេត្តកំពង់ធំ​ ​គឺជាខេត្តមួយដែលមានភាពល្បីល្បាញខាង​វិ​័​ទូក​ ​«»​ ​ជាងគេតាំងពីសម័យសង្គមរា​ស្រ្ត​និយមមក​ម៉្លេះ ​រហូតដល់មានខេត្តមួយចំនួនមកជួលជាងទូក​ ​«»​ ​ពីខេត្តកំពង់ធំ​ ​ទៅធ្វើទូក​ឱ្យ​គេ​ ​ឬក៏មកជាវទូក​ ​«»​ ​ពីខេត្តកំពង់ធំទៅតែម្តង

ទន្ទឹមនឹងការចូលរួមនេះឯកឧត្តមបណ្ឌិត ជា​ ​ចាន់​តូសំណូមដល់ប្រជាពលរដ្ឋទាំងអស់​ ​ដែលមកលេង​ម្សាន្ត ​ត្រូវចូលរួមថែរក្សាបរិស្ថាន​ ​កុំចោលម្រាមផ្ដេសផ្ដាស​ ​ពិសេសសូមរក្សាភាពថ្លៃថ្នូរ​ ​ទាំងការបើកបរ​ ​និងជៀស​ឱ្យ​ឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា
ក្រៅពីធីប្រណាំងទូក​ ​រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើផ្នែកសន្តិសុខ​ ​សុវត្ថិភាព​ ​សណ្ដាប់ធ្នាប់​ ​អនាម័យបរិស្ថាន​ ​និងការធ្វើចរាចរណ៍​ ឱ្យ​មានភាពងាយស្រួល​ ​ព្រមទាំងបានរៀបចំស្តង់តាំង​ពិ​ពណ៌​ ​ផលិតផលផ្សេងៗ​ ​មានការប្រគុំតន្ត្រី​ ​សម្ដែងដោយតារាល្បីជាច្រើន​ ​ដែលដឹកនាំដោយសមាគម​សិល្បៈ ​ការបណ្ដែតប្រទីប​ ​បង្ហោះគោម​ ​និងបាញ់កាំជ្រួចអបអរសា​ ​ក្នុងពិធីប្រណាំងទូកនេះផងដែរ
គួរជម្រាបថា​ ​ក្នុងឆ្នាំនេះទូកដែលមកចូលរួមប្រកួតប្រជែងមានចំនួន​ ​ទូក​ ​ក្នុងនោះមានទូកផ្កាចាចំនួនទូក​ ​ទូកនារី​ ​ទូក​ ​ទូកខ្នាតអន្តរជាតិទូក​ ​និងទូកងខ្នាតវែងចំនួន​ ​ទូក​ ​កីឡាករ​ ​កីឡាការិនី​ ​សរុបនាក់​ ​កម្មវិធីរៀបចំការប្រណាំងទូករយៈពេល​ ​ថ្ងៃត្រូវបានបញ្ចប់ដោយទទួលលទ្ធផលដូចខាងក្រោម
*​ប្រភេទទូកផ្កាចារមាន​ ​ទូក
ទី​ ​សាមគ្គីអូរកន្ធរសែនជ័យ​ ​ទី​ ​បទុមសាមគ្គីសែនជ័យបារមីវត្តចតុលោក​ ​ទី​ ​បារាយណ៍សែនជ័យបារមីវត្តបារាយណ៍​ ​ទី​ ​ចាន់ថាមហាសាមគ្គីសែនជ័យបារមីភូមិបា
*​ប្រភេទទូកខ្នាតអន្តរជាតិមានទូក​ ​ទី​ ​អាមាន់ហើរ​ ​សែនជ័យបារមីករណីដើម​ ​ទី​ តេជោ​មាសសែនជ័យបារមីដាវដែក​ ​ទី​ ​បឹងខ្ញែកភក្ដីបារមីតាឯក​ ​ទី​ ​​ទ្ធី​សែនជ័យបារមី​ ​សីម៉ៅ​ ​ទី​ ​ផ្គរលាន់សែនជ័យបារមីស្រីស្អាត​ ​ទី​ ​ជលសាសែនជ័យបារមីកោះ​ណ្តែ​​ ​ទី​ ​ត្របែកសែនជ័យបារមីបឹងប្រមា​ ​ទី​ ​មហាសាមគ្គី​ ​ព្រហ្មជះភក្តីគង់ម៉ៅ
*​ប្រភេទទូក​ ​​ ​ខ្នាតវែងមាន​ ​ទូក​ ​ទី​ ​ស្រីស្រស់ស្ទឹងសែន​ ​ទី​ ​ពោធិ៍​ណ្តែ​សែនជ័យ
តាមការបញ្ជាក់របស់លោក​ ​សុក​ ​ហៃ​ ​អភិបាលរងខេត្តកំពង់ធំ​ ​បាន​ឱ្យ​ដឹងថា​ ​ក្នុងរយៈពេល​ ​ថ្ងៃគិតត្រឹមម៉ោង​ ​​:​​ ​ថ្ងៃទី​ ​ខែតុលាឆ្នាំ​ ​នេះ​ ​ប្រជាពលរដ្ឋមកលេង​ម្សាន្ត​នៅពិធីបុណ្យអុំទូកមានប៉ុន្មានជិត​ ​ម៉ឺននាក់ផងដែរ

Related Post