រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីប្រកាសចូលនិវត្តន៍ លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុន​ភាគហ៊ុនកៅស៊ូ ជឺសេ កំពង់ធំ ក្រោយបំពេញការងារអស់រយៈ​ពេល​១៥ឆ្នាំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​អ៊ុត​ ​សំអនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​អញ្ជើញជាអធិបតី​ ​ពិធីប្រកាសចូលនិវត្តន៍​ ​លោក​ ង្វៀ​​ ​យីលិញ​ ​អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ​ ជឺ​សេ​ ​កំពង់ធំ​ ​បន្ទាប់ពីរូបលោកចំណាយពេលបំពេញបេកម្មការងារអស់រយៈពេលឆ្នាំ

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងគណៈប្រតិភូភាគីប្រទេសកម្ពុជានិងប្រទេសវៀតណាមជាច្រើនរូប​ ​ស្ថិតនៅទីតាំង​ ​ឃុំពពក​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈ
​ ​មានប្រសាសន៍ថា​ ​គម្រោងវិនិយោគចំការកៅស៊ូមួយនេះបានរួមចំណែកយ៉ាងសំខាន់​ ​ក្នុងការអភិវឌ្ឍសង្គម​-​សេដ្ឋកិច្ចមូលដ្ឋានតាមរយៈ​ ​ការកសាងហេ​ដ្ឋា​រចនា​ម្ព័ន្ធ(​ផ្លូវ​ ​សាលា​ ​រៀន​ ​វត្តអារាម​ ​មណ្ឌលសុខភាព​ ​ផ្ទះកម្មករ​ ​ជាដើម​) ​និងការបង្កើតការងារជូនដល់បងប្អូន​ ​ប្រជាពលរដ្ឋមូលដ្ឋានជាមួយនឹងប្រាក់បៀវត្សសមរម្យ​ ​ដែលចូលរួមកាត់បន្ថយការធ្វើចំណាក​ ​ស្រុកទៅក្រៅប្រទេសបានមួយ​ម្រិ​​ ​ការវិនិយោគនេះក៏បានរួមចំណែកដល់កំណើន​ ​សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការនាំចេញជ័រកៅស៊ូ​ ​និងការបង់ពន្ធអាករជូនរដ្ឋផងដែរ​ ​ម្យ៉ាងវិញទៀត​ ​គម្រោងវិនិយោគនេះបានជួយប្រែក្លាយតំបន់នេះដែលពីមុនជាតំបន់ជនបទដាច់ស្រយាល​ ​ឲ្យក្លាយជាតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចផុលផុស​ ​ឯកឧត្តម​ ​ងួនរតនៈ​ ​កោតសើ​ ​និងវាយតម្លៃខ្ពស់ជាពិសេសជូន​ ​ចំពោះលោកអគ្គនាយក​ ង្វៀ​​ ​យីលិញ​ ​ដែលបានខិតខំដឹកនាំកសាង​ ​និងអភិវឌ្ឍគម្រោង​ ​វិនិយោគដំណាំកៅស៊ូក្នុងខេត្តកំពង់ធំ​ ​អស់រយៈពេលជិត​ ​ឆ្នាំកន្លងមកនេះប្រកបដោយ​ ​គុណភាព​ ​និងប្រសិទ្ធភាព​ ​នៅចុងបញ្ចប់កម្មវិធីឯកឧត្ដម​ ​អ៊ុត​ ​សំអន​ ​និងគណៈប្រតិភូទាំងអស់​ ​បានប្រគល់ការដូរកិត្តិយស​ ​ដល់លោក​ ង្វៀ​​ ​យីលិញ​ ​អគ្គនាយកក្រុមហ៊ុនភាគហ៊ុនកៅស៊ូ​ ជឺ​សេ​ ​កំពង់ធំ​ ​និងថតរូបទុកជាអនុ​ស្សា​រី​យ៍​ផងដែរ

Related Post