រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង ដឹកនាំប្រជុំបែងចែកភារកិច្ច ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣    

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​នៅព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ញឹក​ ​បានខេងអភិបាលរងខេត្តកំពង់ធំ​ ​បានថ្លែងថាឆ្នាំនេះ​ ​ក៏មិនខុសពីឆ្នាំមុនដែរ​ ​រដ្ឋបាលខេត្ត​ ​គ្រោងរៀបចំខួបអនុ​ស្សា​រី​យ៍​លើកទី​ ​នៃទិវាបុណ្យឯករាជ្យជាតិ​ ​​ ​វិច្ឆិកា​ ​និងទិវាកំណើត​ ​នៃកងយោធពលខេមរភូមិន្ទ​ ​ឆ្នាំ​ ​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​ខាងមុខ​ ​នេះនៅទីតាំងវិមានឯករាជ្យខេត្ត​ ​ដើម្បី​ឱ្យ​ការរៀបចំនេះប្រកបដោយភាពជោគជ័យ​ ​រដ្ឋបាលខេត្ត​ ​ធ្វើការបែងចែកភារកិច្ចជូន​ ​មន្ទីរ​ ​អង្គភាព​ ​រដ្ឋបាលក្រុង​/​ស្រុក​ ​អង្គការសង្គមស៊ីវិល​ ​និងសមាគម​ន៍ឱ្យ​មានសណ្តាប់ធ្នាប់ល្អ​     

ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​បានលើកឡើងពីការប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងស្ទឹងសែន​ ​ចាត់ចែងកម្លាំងមហាជនចូលរួមចំនួន​ ​នាក់​ ​ក្នុងនោះស្នងការរដ្ឋាបាលខេត្ត​ ​សហការជាមួយរដ្ឋបាលក្រុងស្ទឹងសែន​ ​រៀបចំសណ្តាប់ធ្នាប់​ ​និងបង្វែរទិសចរាចរណ៍​ ​កំណត់ទីតាំងចំណតយានជំនិះរបស់ថ្នាក់ដឹកនាំ​ ​និងមហាជនចូលរួម​ ​ស្នងការដ្ឋាននគរបាលខេត្ត​ ​ចាត់ចែងឡានទឹកបាញ់លាង​ម្អា​​ ​បរិវេណរៀបចំពិធី​ ​ការប្រគល់ភារកិច្ចជូនបញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​និងរដ្ឋបាលក្រុងស្ទឹងសែន​ ​រៀបចំបែងចែកប្លង់នៅកន្លែងប្រារព្ធពិធី​ ​សម្របសម្រួលកម្មវិធី​ ​និងកាន់កម្មវិធី​ ​មន្ទីរសុខាភិបាលខេត្ត​ ​ចាត់តាំងក្រុមគ្រូពេទ្យ​ ​មានឱសថ​ ​មានរថយន្ត​ ​គិលានសង្គ្រោះ​ ​ដោយប្រចាំការនៅទីតាំងវិមានឯករាជ្យក្នុងកំឡុងពេលប្រារព្ធពិធី​       

ឯកឧត្តមអភិបាលរងខេត្ត​ ​ក៏បានបន្តទៀតថាការប្រគល់ភារកិច្ចជូនមន្ទីរអប់រំ​ ​យុវជន​ ​និងកីឡាខេត្ត​ ​ចាត់ចែងសមាសភាពចូលរួមគឺ​ ឱ្យ​យុវជនកាកបាទក្រហមយុវជនកាយរិទ្ធ​ ​គរុសិស្ស​ ​និងសិស្ស​ ​និស្សិត​ ​លោកគ្រូ​ ​អ្នកគ្រូចំនួន​ ​ចំនួននាក់​ ​បញ្ជាការ​ដ្ឋា​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ​បញ្ជាការ​ដ្ឋា​នករាជ​ ​អាវុធហត្ថខេត្ត​ ​និងស្នងការដ្ឋាននគរបាលខេត្ត​ ឱ្យ​កងកម្លាំងចូលរួមក្នុងអង្គភាពនាក់​ ​សរុបនាក់​ ​មន្ទីរធម្មការ​ ​និងសាសនាខេត្ត​ ​ចែងពិធីសាសនា​ ​និងនិមន្តព្រះសង្ឃចំនួនអង្គ​ ​សម្រាប់សូត្រ​ន្តោ ​ការឡើងដាក់កម្រងផ្កា​ ​និងគោរពវិញ្ញាណក្ខន្ធ​ ​ត្រូវបែងចែកជាផែន​       

ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់គ្រប់មន្ទីរ​ ​អង្គភាព​ ​រដ្ឋបាលក្រុង​/​ស្រុក​ ​ក្រុមហ៊ុន​ ​រោងចក្រ​ ​សហគ្រាស​ ​គ្រឹះស្ថានសាធារណ​:​សាលារៀន​ ​វត្តអារាម​ ​ត្រូវតុបតែងលម្អដោយទង់ជាតិ​ ​ទង់សាសនា​ ​ទង់ព្រះមហាក្សត្រ​ ​បដាពាក្យស្លោក​ ​និងបំផុសប្រជារាស្ត្រ​ឱ្យ​លើកទង់ជាតិគ្រប់គេហដ្ឋាន​ ​ដើម្បីអបអរសាទរខួបអនុ​ស្សា​រី​យ៍​លើកទីនៃទិវាបុណ្យឯករាជ្យជាតិ​ ​វិច្ឆិកា​ ​និងទិវាកំណើត​ ​នៃកងយោធពលខេមរភូមិន្ទ​ ​ឆ្នាំ​ ​ប្រព្រឹត្តទៅដោយជោគជ័យ

Related Post