រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ និងពិនិត្យស្ថានភាពអាគារសិក្សានៅ​សាលារៀន ក្នុងក្រុងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​រសៀលថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(​បាក់ឌុប​) ​នាថ្ងៃទី​-​​ ​ខែវិច្ឆិកាខាងមុខនេះ​ ​នៅមណ្ឌលវិទ្យាល័យកំពង់ធំ​ ​

តាមរបាយការណ៍លោក​ ​តាន់​ ​ប៊ុនហុងប្រធានមន្ទីរអប់រំខេត្តបានអោយដឹងថា​ ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ​សម័យប្រឡង​ ​វិច្ឆិកា​ ​​ ​ក្នុងខេត្តកំពង់ធំ​ ​មានមណ្ឌលប្រលងសរុបចំនួន​ ​មានបេក្ខជនសរុបចំនួន​ ​​.​នាក់​ ​ស្រីចំនួន​.​នាក់​ ​ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួនមណ្ឌល​ ​មានបេក្ខជនចំនួន​.​​ ​និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនមណ្ឌល​ ​មានបេក្ខជនសរុបចំនួន​.​នាក់

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ផ្ដល់អនុសាសន៍សំខាន់​ ​ដល់អា​ជ្ងា​​ ​លោកប្រធានមន្ទីរ​ ​និងនាយកសាលា​ ​ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការប្រឡងអោយដំណើរការរលូន​ ​ទាំងផ្នែកការងាររដ្ឋបាល​ ​ការងារគ្រប់គ្រង​ ​បច្ចេកទេស​ ​សន្តិសុខ​ ​វិធានការសុខភាព​ ​និងសណ្តាប់ធ្នាប់​ ​ឆ្លៀតក្នុងឱកាសនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានបន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាគារសិក្សានៅសាលារៀនចំនួន​ ​រួមមានសាលាបឋមសិក្សារកា​ ​ស្ថិតនៅសង្កាត់ស្រ​យ៉ូ​​ ​និងសាលាបឋមសិក្សាស្ទឹងសែន​ ​ស្ថិតនៅសង្កាត់កំពង់រទេះ​ ​ដោយសារតែសាលាទាំងនេះ​ ​មានកំណើនសិស្ស​ ​ហើយចំនួនខ្នងអគារសិក្សាមានចំនួនតិច​ ​ខ្វះបន្ទប់រៀន​ ​ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម

ឯកឧត្តម​ ​អភិបាលខេត្តមានប្រសាសន៍ថា​ ​រដ្ឋបាលខេត្តនឹងសិក្សារៀបចំគម្រោងដាក់ស្នើទៅកាន់រដ្ឋាភិបាល​ ​អំពីការសាងសង់អាគារសិក្សាបន្ថែម​ ​ក៏ដូចជាជួសជុលនូវអគារចាស់ៗ​ ​ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពររបស់​ ​លោកគ្រូអ្នកគ្រូ​ ​និង​សិក្​សានុសិស្ស

Related Post