រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាត​ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី​-​​ ​ខែធ្នូ​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកិច្ចប្រជុំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានលើកឡើងអំពីគោលបំណង​ ​នៃអង្គ​ន្និ​បាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​ដើម្បីបង្ហាញលទ្ធផលការងារឆ្នាំ​ ​និងទិសដៅការងារឆ្នាំ​ ​របស់រដ្ឋបាលខេត្តកំពង់ធំ​ ​ព្រមទាំងឆ្លុះបញ្ចាំងនូវលទ្ធផលសម្រេចបាន​ ​បញ្ហាប្រឈម​ ​និងដំណោះស្រាយ​ ​សំដៅធ្វើឲ្យការអនុវត្តបន្តកាន់តែមានប្រសិទ្ធភាព​ ​និងទទួលបានលទ្ធផលខ្ពស់​ ​តាមរយៈការជជែកពិភាក្សា​ ​ផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង​ ​និងចំណុចអសកម្មដែលបានអនុវត្តក្នុងរយៈពេលកន្លងមក​ ​ហើយលទ្ធផលនៃអង្គ​ន្និ​បាទនឹងក្លាយជាផែនទីចង្អុលបង្ហាញ​ ​និងឆ្លុះបញ្ចាំងសម្រាប់ពង្រឹងការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​និងអ្នកពាក់ព័ន្ធផ្សេងៗទៀត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ដើម្បី​ឱ្យ​អង្គ​ន្និ​បាទប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ​ ​ប្រព្រឹត្តិទៅដោយរលូន​ ​ទៅតាមផែនការដែលបានគ្រោងទុក​ ​ស្នើដល់គណៈកម្មការរៀបចំអង្គសន្និបាត​ ​ចូលរួមពិនិត្យ​ ​ផ្តល់យោបល់​ ​ដោយខ្លឹមសារត្រូវ​ឱ្យ​ស្របនឹងទិសដៅការងាររបស់រដ្ឋបាលខេត្តកំពង់ធំ​ ​ដែលបាន​ញ្ជូ​ទៅក្នុងអង្គសន្និបាត

Related Post