រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលស្ថានភាព​ដែល​រំលោភដីរដ្ឋ ក្នុងតំបន់ហាមឃាត់(តំបន់បី) នៅសង្កាត់ស្រយ៉ូវ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​មួយរយៈពេលនេះ​ ​ដោយសង្កេតឃើញជនខិលខូចមួយចំនួន​ ​បាននាំគ្នាមករំលោភដីរដ្ឋ​ ​យកធ្វើស្រូវប្រាំងនៅដីតំបន់បី​ ​ដែលជាតំបន់ហាមឃាត់​ ​មិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា​ ​ដោយមិនអនុញាតិ​ឱ្យ​អាស្រ័យផលទេនៅលើដី​ ​ជីកប្រឡាយយកទឹកមកស្រោចស្រពនៅលើស្រូវប្រាំងនោះទេ​ ​ដើម្បីចង់ដឹងពីជនខិលខូច​ ​ដែលរំលោភបំពានទៅលើដីរដ្ឋ​ ​យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន

ជាក់ស្តែងនារសៀលថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំកម្លាំងជំនាញចម្រុះ​ ​ចុះពិនិត្យទីតាំងដីនៅតំបន់បី​ ​ដែលជនខិលខូចកំពុងតែរំលោភបំពានដីរដ្ឋ​ ​ធ្វើស្រែប្រាំងចំនួន​ ​ហិចតា​ ​អា​ ​ស្ថិតនៅតំបន់គោកព្រះ​ ​តំបន់​ខ្ទុ​មួយដើម​ ​និងតំបន់ស្នែងក្របី​ ​នៅសង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ

ជាមួយគ្នានេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំងបី​ ​និងអាជ្ញាធរពាក់ព័ន្ធទាំងអស់​ ឱ្យ​ចុះតាមដានសកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ​ ​ដើម្បីស្វែងរកជនល្មើស​ ​អនុវត្តនីតិវិធីតាមផ្លូវច្បាប់​ ​ជាក់ស្ដែង​ ​ដីស្រែដែលកំពុងតែអាស្រ័យផល​ ​នៅដីតំបន់ហាមឃាត់នេះ​ ​កំពុងតែមានជនខូច​ ​មករុករានទន្ទ្រានបំពានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន

គួរបញ្ជាក់ផងដែរថា​ ​ផ្ទៃដីដែលជនខិលខូចកំពុងតែទន្ទ្រានរំលោភបំពានដីរដ្ឋ​ ​មកធ្វើជាកម្មសិទ្ធិមានចំនួនចំនួនហិចតា​ ​អា​ ​ជីកប្រឡាយផ្ដាច់ផ្លូវ​ ​ដើម្បីយកទឹកទៅស្រោចស្របនៅស្រែប្រាំងរបស់ខ្លួន

Related Post