រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់បី ក្នុងភូមិសាស្ត្រខេត្ត មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​បច្ចុប្បន្នដីរដ្ឋនៅតំបន់បី​ ​ទីតាំងខ្វាក់ទោច​ ​ខ្វាក់ធំ​ ​ស្ថិតនៅក្នុងឃុំកំពង់គោដែលជនខិលខូចកំពុងតែរុករានទន្ទ្រាម​ ​និងជីកប្រឡាយយកទឹកមកស្រោចស្រពស្រូវប្រាំងរបស់ខ្លួន​ ​ដើម្បីអាស្រ័យផល​ ​មិនបានជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននោះឡើយ

ការលើកឡើងរបស់ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នៅព្រឹកថ្ងៃទី​ ​ខែមករា​ ​ឆ្នាំនេះ​ ​ក្នុងឱកាសដែលឯកឧត្តម​ ​អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ ​ចុះត្រួតពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋកំពុងតែរំលោភបំពាន​ ​យកដីធ្វើស្រែប្រាំង​ ​មានចំនួន​ ​​.​ហិចតា​ ​ដែលស្ថិតនៅតំបន់​(​ខ្វាក់ទោច​ ​ខ្វាក់ធំ​) ​ឃុំកំពង់គោ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​ដែលជនខិលខូចមួយចំនួន​ ​នៅតែរុករានទន្ទ្រាន​ ​រំលោភយកដីរដ្ឋ​ ​នៅតំបន់ហាមឃាត់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​ ​ដោយមិនគោរពទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានបន្តទៀតថា​ ​ការចុះត្រួតពិនិត្យទីតាំងធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋ​ ​ក្នុងគោលបំណង​ ​គឺការពិនិត្យបោះបង្គោលព្រំដីដែលឆ្វៀលហើយ​ ​និងមិនទាន់ឆ្វៀល​ ​ប្រសិនបើបងប្អូនមានក្បាលដីជាប់នឹងក្បាលដីរដ្ឋ​ ​សូមកុំរូរានទន្ទ្រានបន្តទៀត​ ​ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង​ ​ធ្វើ​ឱ្យ​បាត់បង់ព្រៃលិចទឹកដែលជាជម្រកនៃត្រី​ ​និងសត្វគ្រប់ប្រភេទផងដែរ

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ដែលអាស្រ័យផលស្រែប្រាំងនៅដីតំបន់បី​ ​ដែលបានឆ្វៀលហើយ​ ​សូមរក្សា​ឱ្យ​បានល្អ​ ​ហាមជាដាច់ខាតមិន​ឱ្យ​បន្តការទន្ទ្រានយកដីរបស់រដ្ឋទៀតឡើយ​ ​ជាក់ស្ដែងប្រសិនបើបងប្អូនប្រជាពលរដ្ឋ​ ​ឃើញសកម្មភាពដែលជនខិលខូចកំពុងតែធ្វើសកម្មភាព​ ​អ្វីមួយនៅលើដីតំបន់បីដែលជាដីរបស់រដ្ឋសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចុះអន្តរាគមន៍​ឱ្យ​បានទាន់ពេលវេលា

Related Post