រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញសម្ភោធបើកការដ្ឋាន និងបញ្ជាគ្រឿងចក្រសាងសង់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងស្រុកសណ្តាន់


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ថោ​ ​ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​និងលោកជំទាវ​ ​Zh​on​g​ J​ieទីប្រឹក្សាសេដ្ឋកិច្ច​ ​និងពាណិជ្ជកម្ម​ ​នៃស្ថានទូតចិនប្រចាំនៅកម្ពុជា​ ​អមដំណោយដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានផ្លូវការ​ ​និងបញ្ជាគ្រឿងចក្រនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត​ ​ក្នុងភូមិស្រែខ្សាច់​ ​ឃុំដងកាំបិត​ ​ស្រុកសណ្តា​ន់ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែ​កុម្ភ: ​ឆ្នាំនេះ

នៅក្នុងពិធីនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានឡើងរាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំជូនអង្គពិធី​ ​ព្រមទាំងមានប្រសាសន៍លើកឡើងថា​ ​ការបើកការដ្ឋានសាងសង់អាងទឹកដងកាំបិតនាពេលនេះ​ ​នឹងក្លាយទៅជាចំណែកដ៏សំខាន់ក្នុងការជំរុញសក្តានុពល​វិ​​័​កសិកម្មក្នុងខេត្តកំពង់ធំ​ ​និងខេត្តពាក់ព័ន្ធឲ្យកាន់តែរីកចម្រើន​ ​ជាពិសេស​ ​គឺការចូលរួមជំរុញការអនុវត្តគោលនយោបាយ​ ​ជំរុញផលិតផលស្រូវ​ ​និងការនាំចេញអង្ករ​ ​របស់រាជរដ្ឋាភិបាល​ ​ឲ្យកាន់តែមានប្រសិទ្ធភាព​ ​លើសពីនេះ​ ​ក្រោយពីសំណង់នេះត្រូវបានបញ្ចប់​ ​វាមិនត្រឹមតែជាកន្លែងសម្រាប់ស្តុកទុកទឹក​ ​ប្រើប្រាស់នៅរដូវប្រាំងប៉ុណ្ណោះទេ​ ​វាថែមទាំងដើរតួយ៉ាងសំខាន់ក្នុងការកាត់​ ​បន្ថយសន្ទុះនៃទឹកជំនន់នៅរដូវវស្សាទៀតផង​ ​ម្យ៉ាងវិញទៀត​ ​សំណង់អាងទឹកនេះ​ ​អាចនឹងក្លាយទៅជាតំបន់ទេសចរណ៍លំហែ​ម្សាន្ត ​ដែលជាប្រភពចំណូលដល់បង​ ​ប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ថោ​ ​ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ថ្លែងថា​ ​ខេត្តកំពង់ធំ​ ​ទទួលបានសមិទ្ធិផលថ្មីក្នុង​វិ​​័​ធនធានទឹក​ ​ក្រោមគម្រោងហិរញ្ញប្បទានសម្បទាន​ ​និងគម្រោងជំនួយកិច្ចសហការបច្ចេកទេសរបស់ប្រជាមានិតចិន​ ​តាមរយៈក្រសួងសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុ​ ​ដែលជាសំណង់នៃការទូត​ ​រវាងព្រះរាជាណាចក្រកម្ពុជា​ ​និងសាធារណរដ្ឋប្រជាមានិតចិន​ ​ហើយការសាងសង់អភិវឌ្ឍន៍អាងទឹកដងកាំបិតនៅពេលនេះ​ ​បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ ​ក្រោមការ​​​ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ក្នុងការគ្រប់គ្រងទឹក​ ​ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម​ ​ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ ​និងក្នុងផ្នែកឧស្សាហកម្ម​ ​ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ​ ​ស្ដីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព​ ​ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា​ ​គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត​ ​មានសំណង់សំខាន់សំខាន់ដូចជា​ ​ទំនប់ស្ទាក់ទឹក​ ​សំណង់បង្ហៀរទឹក​ ​ទំនប់បេតុង​ ​និងផ្លូវចូលទីតាំងទំនប់​ ​ដែលបានផ្តល់អត្ថប្រយោជន៍ដល់ស្រុកចំនួន​ ​ក្នុងខេត្តកំពង់ធំ​ ​រួមមាន​ ​ស្រុកបារាយណ៍​ ​សណ្ដាន់​ ​​ន្ទុ​​ ​ស្ទោង​ ​កំពង់ស្វាយ​ ​និងស្រុកប្រាសាទសំបូរ​ ​រួមទាំងស្រុករវាង​ ​និងស្រុកសែនជ័យ​ ​ក្នុងខេត្តព្រះវិហារថែមទៀតផង

ឯកឧត្តម​ ​រដ្ឋមន្ត្រី​ ​បន្ថែមទៀតថា​ ​ទន្ទឹមនឹងកត្តាវិជ្ជមានខាងលើ​ ​ផលប៉ះពាល់មួយចំនួនតូចអាចនឹងកើតមានផងដែរ​ ​ដែលទាមទារការយោគយល់​ ​និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការដ្ឋានសំណង់​ ​រួមជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមួយចំនួនក្នុងស្រុកសណ្ដាន់នេះផ្ទាល់​ ​និងឃុំមួយចំនួននៃស្រុករវៀង​ ​និងស្រុកសែនជ័យ​ ​ខេត្តព្រះវិហារ​ ​

Related Post